អន្តរជាតិ

ជប៉ុន ទុកពេល ៣០ថ្ងៃឲ្យកូរ៉េខាងត្បូង ឆ្លើយតបសំណើសុំចរចា លើបញ្ហាពលកម្មសម័យសង្គ្រាម

តូក្យូ៖ ប្រភពរដ្ឋាភិបាលនៅទីក្រុងតូក្យូ បានឲ្យដឹងថា ក្រុងតូក្យូបានស្នើសុំ ឱ្យក្រុងសេអ៊ូលឆ្លើយតប ក្នុងរយៈពេល ៣០ ថ្ងៃ ដើម្បីស្នើសុំកិច្ចចរចាការទូត ស្តីពីពលកម្មដោយបង្ខំ របស់ប្រទេសជប៉ុន ក្នុងសម័យសង្គ្រាម។

ប្រទេសជប៉ុនបានធ្វើសំណើនេះ កាលពីថ្ងៃពុធ សប្ដាហ៍មុន បន្ទាប់ពីតុលាការកូរ៉េខាងត្បូង បានអនុម័តញត្តិមួយ ដើម្បីរឹបអូសទ្រព្យសម្បត្តិ ដែលមានមូលដ្ឋាននៅប្រទេសកូរ៉េ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនផលិតដែក Nippon Steel និង Sumitomo Metal តាមសំណើរបស់មនុស្ស ដែលបានធ្វើពលកម្ម ដោយបង្ខំអំឡុងការគ្រប់គ្រង អាណានិគមជប៉ុនឆ្នាំ១៩១០-១៩៤៥ ។

កូរ៉េខាងត្បូងបានឱ្យដឹង កាលពីសប្តាហ៍មុនថា ខ្លួននឹងពិនិត្យសំណើនេះ ដោយយកចិត្តទុកដាក់ យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា ដោយមានការទទូចរបស់ជប៉ុន នៅថ្ងៃផុតកំណត់រយៈពេល ៣០ ថ្ងៃ ដើម្បីធ្វើការសម្រេចចិត្តលើសំណើចរចានេះ។

ការអំពាវនាវរបស់ជប៉ុន សម្រាប់កិច្ចចរចានេះ មានមូលដ្ឋានលើមាត្រាទី៣ នៃសន្ធិសញ្ញាឆ្នាំ១៩៦៥ រវាងក្រុងសេអ៊ូល និងតូក្យូដែលមានចំណងទាក់ទងទ្វេភាគី សេចក្តីថ្លែងការណ៍បានចែងថា ភាគីទាំងពីរត្រូវដោះស្រាយ វិវាទទាក់ទងទៅនឹងសន្ធិសញ្ញានេះ ជាពិសេសតាមរយៈបណ្តាញការទូត ក្រុងតូក្យូបានអះអាងថា រាល់បញ្ហាដែលទាក់ទងនឹងសំណង ទាក់ទងទៅនឹងអាណានិគមកិច្ចរបស់ខ្លួន នៃប្រទេសកូរ៉េខាងត្បូង ត្រូវបានដោះស្រាយ តាមរយៈសន្ធិសញ្ញានេះ៕
ដោយ៖ ឈូក បូរ៉ា

Facebook Comments

To Top