ព័ត៌មានជាតិ

ឃាត់ខ្លួន ជនសង្ស័យ២នាក់ ដកហូតថ្នាំញៀន ៥៣កញ្ចប់

ភ្នំពេញ ៖ កម្លាំងនគរបាល ប៉ុស្តិ៍ចាក់អង្រែលើ បានឃាត់ខ្លួន ជនសង្ស័យ២នាក់ ដែលជាមុខសញ្ញានិង ដកហូតថ្នាំញឿន៥៣កញ្ចប់ ករណី២ផ្សេងគ្នា នៅថ្ងៃទី១៤ ខែ មករា ឆ្នាំ២០១៩ ស្ថិតនៅក្នុងក្រុម៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ដោយមានការបញ្ជាដឹកនាំផ្ទាល់ ពីលោក​​​​​​​​​​​​​​​​​​​​ តេងស៊ីណូ អធិការដ្ឋាននគបាល ខណ្ឌមានជ័យ បានសហការជាមួយកម្លាំង នគបាលប៉ុស្តិ៍ចាក់អង្រែលើធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន២នាក់ ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀន ស្ថិតក្នុងក្រុម៨ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ស្នាក់នៅសំណង់មិនរៀបរយល្អនៅផ្លូវ៦០ម៉ែត្រ ចំនួន២ ករណីផ្សេងគ្នា ដកហូតក្រាមសថ្លា ចំនួន៥៣កញ្ចប់ ។

សមត្ថកិច្ចបន្តទៀតថា ជនសង្ស័យទាំង២នាក់ខាងលើ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនខ្លួនទៅតុលាការ ដើម្បីបន្តអនុវត្តន៍ តាមនីតិវិធីផ្លូឲវច្បាប់ ៕

Facebook Comments

To Top