អន្តរជាតិ

ស៊ីរីនិយាយថា សកម្មភាពរបស់អ៊ីស្រាអ៊ែល មិនខុសពីសកម្មភាព របស់ក្រុមISឡើយ

ដាម៉ាស: ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃអាទិត្យ ទី១៣ ខែមករានេះបានឲ្យដឹងថា ក្រសួងការបរទេសស៊ីរីបាននិយាយកាលពីថ្ងៃសៅរ៍ថា សកម្មភាពរបស់អ៊ីស្រាអែល នៅក្នុងប្រទេសស៊ីរី មិនខុសពីពួកសកម្មប្រយុទ្ធរដ្ឋឥស្លាមISឡើយ។

ក្រសួងការបរទេសបានធ្វើការកត់សម្គាល់នេះ នៅក្នុងលិខិតរបស់ខ្លួនទៅកាន់អង្គការសហប្រជាជាតិ ដោយបានធ្វើការរាយការណ៍លំអិតអំពីការវាយប្រហារ ដោយមីស៊ីលរបស់ អ៊ីស្រាអែលទៅលើទីតាំងយោធាស៊ីរី នៅក្នុងរដ្ឋធានីដាម៉ាសកាលពីថ្ងៃសុក្រកន្លងមក។

ទន្ទឹមនឹងនេះដែរក្រសួងនេះបាននិយាយថា វិធីសាស្រ្តដ៏គ្រោះថ្នាក់និងឈ្លានពាននៃប្រទេសអ៊ីស្រាអែល នឹងមិនកើតឡើងដោយគ្មានការគ្រប ដណ្តប់នយោបាយយោធា និងប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកនោះទេ។

គួរបញ្ជាក់ថាកងទ័ពស៊ីរីបាននិយាយថា ការការពារដែនអាកាសរបស់ខ្លួនបានស្ទាក់ចាប់ ភាគច្រើននៃមីស៊ីលរបស់អ៊ីស្រាអ៊ែលដោយបន្ថែមថា មានតែឃ្លាំងមួយនៅ ព្រលានយន្តហោះអន្តរជាតិ ក្រុងដាម៉ាស់ប៉ុណ្ណោះដែលត្រូវបានបំផ្លាញកាលពីថ្ងៃសុក្រនោះ៕

ប្រែសម្រួល: ស៊ុនលី

Facebook Comments

To Top