អន្តរជាតិ

រដ្ឋមន្រ្តីការបរទេសអាមេរិកថា របបលោក ម៉ាឌូរ៉ូ ខុសច្បាប់ ខណៈអាមេរិក នឹងបន្តសា្តរប្រជាធិបតេយ្យពិត នៅវ៉េណេស៊ុយអេឡាឡើងវិញ

បរទេស៖ កាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីប្រទេស វ៉េណេស៊ុយអេឡា គឺលោក នីកូឡាស់ ម៉ាឌូរ៉ូ បានស្បថចូលកាន់តំណែង សម្រាប់អាណត្តិទីពីររបស់លោក ដែលមានរយៈពេល ចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៥។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ បានឲ្យដឹងថា ពាក់ព័ន្ធនឹងការស្បថចូលកាន់តំណែងនេះដែរ រដ្ឋមន្រ្តីក្រសួងលោក Mike Pompeo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅទីក្រុង Abu Dhabi ថា «របបម៉ាឌូរ៉ូ មិនស្របច្បាប់នោះទេ ហើយសហរដ្ឋអាមេរិកនឹងបន្តធ្វើការ យ៉ាងសស្រាក់ស្តារ ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសនេះឡើងវិញ។ យើងសង្ឃឹមយ៉ាងមុតមាំថា យើងអាចជាកម្លាំងដ៏ល្អដើម្បីអនុញ្ញាតឱ្យតំបន់នេះរួបរួមគ្នាដើម្បីសំរេចបាន»។

យោងតាមមន្ត្រីជាន់ខ្ពស់អាមេរិកមួយរូប បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងបន្តប្រើប្រាស់ទំងន់នៃកម្លាំងសេដ្ឋកិច្ច និងការទូតរបស់ខ្លួន ដើម្បីជំរុញឱ្យមាន “ការស្តារលទ្ធិប្រជាធិបតេយ្យនៅ វ៉េណេស៊ុយអេឡា” ៕

ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top