អន្តរជាតិ

រដ្ឋមន្ត្រីការបរទេសជប៉ុន ធ្វើដំណើរមកដល់ទីក្រុងមូស្គូ ដើម្បីពិភាក្សាគ្នាអំពី បញ្ហាសន្ធិសញ្ញាសន្តិភាព

មូស្គូ: ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃអាទិត្យ ទី១៣ ខែមករានេះបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Taro Kono កាលពីថ្ងៃសៅរ៍បានចាប់ផ្តើមដំណើរទស្សនកិច្ច រយៈពេល៥ថ្ងៃរបស់លោកទៅកាន់ប្រទេសរុស្ស៊ី ក្នុងអំឡុងពេលដែលលោកនឹងធ្វើការពិគ្រោះយោបល់លើសន្ធិសញ្ញាសន្តិភាព ជាមួយសមភាគីរុស្ស៊ីលោក Sergei Lavrov។

ទោះបីជាយ៉ាងណាក្តីទីភ្នាក់ងារសារព័ត៌មាន Tass បានដកស្រង់ប្រភពការទូតពីស្ថានទូតជប៉ុននៅក្នុងទីក្រុងម៉ូស្គូដោយមិនបានផ្តល់ព័ត៌មានលម្អិត អំពីដំណើរទស្សនកិច្ចនេះទេ។

យោងតាមក្រសួងការបរទេសរុស្ស៊ីអ្នកការទូតជាន់ខ្ពស់ ទាំអពីរនាក់នឹងធ្វើកិច្ចចរចានៅថ្ងៃចន្ទសប្តាហ៍ក្រោយ។ កិច្ចប្រជុំនេះផ្តោតសំខាន់លើការពិគ្រោះយោបល់លើសន្ធិសញ្ញាសន្តិភាព ប៉ុន្តែរដ្ឋមន្រ្តីក៏នឹងពិភាក្សាពីទិដ្ឋភាពផ្សេងទៀតនៃទំនាក់ទំនងទ្វេភាគីផងដែរ។

រំលឹកដែរថាប្រទេសរុស្ស៊ីនិងជប៉ុនមិនបានចុះហត្ថលេខា លើសន្ធិសញ្ញាសន្តិភាពក្រោយសង្គ្រាមលោកលើកទី២ ទេដោយសារតែគូប្រជែងរបស់ខ្លួនបានទាមទារកោះបួន នៅប៉ាស៊ីហ្វិកដែលហៅថាកោះឃឺរីខាងត្បូង នៅក្នុងប្រទេសរុស្ស៊ីនិងដែនដីភាគខាងជើងនៅក្នុងប្រទេសជប៉ុន៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top