អន្តរជាតិ

មេបញ្ជាការក្រុមរដ្ឋឥស្លាមជ្រុលនិយម បាត់បង់ជីវិតនៅអាហ្វហ្គានីស្ថាន

បរទេស៖ កងកម្លាំងសហរដ្ឋអាមេរិកប្រចាំនៅ ក្នុងប្រទេសអាហ្វហ្គានីស្ថាន តាមសេចក្តីរាយការណ៍ បាននិយាយឲ្យដឹងនៅថ្ងៃសៅរ៍ថា មេបញ្ជាការជាន់ខ្ពស់របស់ពួកសកម្មប្រយុទ្ធ រដ្ឋឥស្លាមជ្រុលនិយមមួយរូប ត្រូវបានសម្លាប់ ក្នុងប្រតិបត្តិការវាយឆ្មក់មួយ នៅប្រទេសអាហ្វហ្គានីស្ថាន។

លោកអនុសេនីយ៍ឯក Ubon Mendie ជាមន្ត្រីនាំពាក្យមួយរូប ឲ្យកងកម្លាំងសហរដ្ឋអាមេរិក មានមូលដ្ឋាននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានមានប្រសាសន៍ថា លោក Khetab Emir ត្រូវបានសម្លាប់ ក្នុងប្រតិបត្តិការវាយឆ្មក់ កាលពីថ្ងៃទី១០ ខែមករា នៅតំបន់ភាគខាងកើតនៃខេត្ត Nangarhar។

នៅក្នុងសេចក្តីថ្លែងការណ៍ លោក Ubon Mendie បានបញ្ជាក់ប្រាប់ថា មេបញ្ជាការក្រុមរដ្ឋឥស្លាមជ្រុលនិយមរូបនោះ បានធ្វើការសម្របសម្រួលដល់ការវាយប្រហារនានា និងបានធ្វើការផ្គត់ផ្គង់អាវុធនិងសម្ភារៈ ឲ្យអ្នកអ្នកប្រយុទ្ធរដ្ឋឥស្លាមជ្រុលនិយម សម្រាប់ប្រតិបត្តិការបំផ្ទុះគ្រាប់បែកនានា៕

ប្រែសម្រួល៖ ប៉ាង កុង

Facebook Comments

To Top