ព័ត៌មានជាតិ

មន្ត្រីយោធាម្នាក់​ ត្រូវរថយន្តបុកស្លាប់ នៅស្រុកភ្នំក្រវាញ

ពោធិ៍សាត់៖ មន្ត្រីយោធាបម្រើការងារ ក្នុងតំបន់ប្រតិបត្តិការសឹករង ខេត្តពោធិ៍សាត់ម្នាក់ ត្រូវរថយន្តម៉ាកលុចស៊ីស RX300 បុកស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណៈមន្ត្រីយោធារូបនេះ កំពុងជិះម៉ូតូបញ្រ្ចាសទិសគ្នា។

ហេតុការណ៍នេះបានកើតឡើង នៅលើកំណាត់ផ្លូវលេខ១៥៦ ស្ថិតនៅភូមិស្វាកប៉ាក ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់កាលពីថ្ងទី ១២ ខែ មករា ឆ្នាំ ២០១៩។

បើតាមសាក្សីនៅកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះ ជិះម៉ូតូតែម្នាក់ឯង នៅលើកំណាត់ផ្លូវលេខ១៥ ក្នុងទិសដៅបញ្ចាសគ្នា លុះជិះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកលុចស៊ីសRX300 បើកបរយ៉ាងលឿន ក្នុងទិសដៅបញ្រ្ចាសគ្នា ហើយក៏បានរេចង្កូត ទៅបុកយ៉ាងពេញទំហឹងម៉ូតូ ជនរងគ្រោះ បណ្តាលអោយជនរងគ្រោះ ស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង។

ចំណែកអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្ត នៅកន្លែងកើតហេតុ។

មន្ត្រីនគរបាលបានអោយដឹងថា ជនរងគ្រោះដែលបានស្លាប់ មានឈ្មោះសេង សារឿន អាយុ ៥៦ ឆ្នាំ មុខរបរជាមន្ត្រីយោធា នៅអង្គភាពតំបន់ប្រតិបត្តិការសឹករង ខេត្តពោធិ៍សាត់។

ក្រោយការវាស់វែង រថយន្តនិងម៉ូតូត្រូវបាន យកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកភ្នំក្រវាញ ដើម្បីធ្វើការដោះស្រាយ ចំណែកសាកសព ត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី។ដោយ៖ជា ប៊ុនធឿន

Facebook Comments

To Top