អន្តរជាតិ

បែកធ្លាយដំណឹងថា កូនស្រីច្បងរបស់លោក ដូណាល់ ត្រាំ អាចនឹងក្លាយជា ប្រធានថ្មីធនាគារពិភពលោក

បរទេស៖ នាយកប្រតិបត្តិ របស់ធនាគារពិភពលោក មិនទាន់បានដោះស្រាយ បញ្ហាបេក្ខជន ដើម្បីមកជំនួសតំណែងប្រធានដែលនឹងចាកចេញ ពីអង្គការផ្តល់កម្ចីអភិវឌ្ឍន៍ ក្នុងរយៈពេលបីសប្តាហ៍ទៀត ដើម្បីចូលរួមជាមួយក្រុមហ៊ុនវិនិយោគ ដែលមានមូលដ្ឋាន នៅទីក្រុងញូវយ៉ក នៅឡើយទេ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ បានឲ្យដឹងថា បញ្ជីឈ្មោះបេក្ខជន សម្រាប់ប្រធានធនាគារពិភពលោក ត្រូវបានគេធ្វើឱ្យលោក Jim Yong Kim ដែលជាប្រធានបច្ចុប្បន្នប្រកាស។ ការប្រកាសនេះ គឺក្នុងគោលបំណងលាលែង ពីតំណែងនៅថ្ងៃទី ១ ខែកុម្ភៈខាងមុខ បន្ទាប់ពីលោកបានកាន់តំណែង ជាប្រធានធនាគារពិភពលោកនេះ អស់រយៈពេលជាង ៦ឆ្នាំ។

យោងតាមប្រពៃណីដ៏យូរអង្វែង ធនាគារពិភពលោកត្រូវបានដឹកនាំ ដោយជ្រើសរើសជនជាតិអាមេរិក។ សហរដ្ឋអាមេរិក តែងតាំង ប្រធានជាម្ចាស់ភាគហ៊ុនធំបំផុត នៅក្នុងគ្រឹះស្ថានហិរញ្ញវត្ថុ។ ក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយថាបានទទួលរួចហើយនូវ “អនុសាសន៍មួយចំនួនធំ សម្រាប់បេក្ខជនល្អ” ហើយបានចាប់ផ្តើម “ដំណើរការត្រួតពិនិត្យផ្ទៃក្នុង” ដើម្បីសម្រេចជ្រើសរើស បេក្ខជនជាប្រធាននោះ។

សូមជម្រាបថា អ្នកទាំងឡាយ ដែលស្ថិតនៅក្នុងបញ្ជី ជាបេក្ខភាពប្រធាន ដែលត្រូវបានសារព័ត៌មាន Financial Times ចេញផ្សាយនោះ រួមមានលោក David Malpass អនុរដ្ឋមន្រ្តីក្រសួងរតនាគារអាមេរិក ទទួលបន្ទុកកិច្ចការអន្តរជាតិ, លោកស្រី Nikki Haley អតីតអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅអង្គការ សហប្រជាជាតិនៅឆ្នាំ ២០១៧-២០១៨ លោក Mark Green ប្រធានទីភ្នាក់ងារសហរដ្ឋអាមេរិក សំរាប់ការអភិវឌ្ឍន៍អន្តរជាតិ , ហើយចុងក្រោយគឺកូនស្រីច្បង របស់ប្រធានាធិបតីអាមេរិក ឈ្មោះ Ivanka Trump៕

ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top