តារា

ដឹងការពិត​! តារាសម្តែងស្រីស្អាត​ លីលី​ ជាតួសម្តែងសំខាន់ក្នុងរឿង​ “កាំបិតមុខ២”

(ភ្នំពេញ)៖​ តារាសម្តែងស្រីល្បីឈ្មោះ​ កញ្ញា​ លីលី​ ដែលកំពុងតែមានការចាប់អារម្មណ៍​ខ្លាំង​ នៅលេីបណ្តាញសង្គម​ Facebook សរសេីរមិនដាច់ពីមាត់​ ក្រោយពីនាងបាន​បង្ហាញសកម្មភាពការងារ​ ជួយដល់ស្ត្រីអនាថាម្នាក់​ បង្កេីតកូន​ បានធ្វេីឲ្យមាន អ្នកសរសេីរ​ ពីទឹកចិត្តល្អរបស់នាងមិនតិចនោះទេ។ ក្រោយពីផ្ទុះរឿងនេះ​ ពេលនេះដឹងច្បាស់ហេីយថា​ តារាស្រីរូបនេះ គឺជាតារាសម្តែង​ ក្នុងរឿង​ “កាំបិត​មុខ២”​ របស់ផលិតកម្មមហាហង្ស​ ដែលត្រៀមដាក់បញ្ចាំងឆាប់ៗនេះ។

ក្រោយពីមានការភ្ញាក់ផ្អេីលរឿងនេះ​ ពេលនេះបានដឹងការពិតហេីយថា​ ស្រីស្អាត​ចិត្តល្អយប់មិញនេះ​ គឺជាតារាសម្តែង​ កញ្ញា​ លីលី​ ប្រចាំផលិតកម្ម​ មហាហង្ស​ ហេីយក៏ជាតារាសម្តែងក្នុងរឿង​ “​ កាំបិត​មុខ២”​ ដែលត្រៀមដាក់បញ្ចាំងឆាប់នេះផងដែរ។ ហេីយនេះគឺជាការបង្ហាញពីសកម្មភាពសប្បុរសធម៌មួយ​ ហេីយនាពេលកន្លងមក​ កញ្ញា​ក៏ធ្លាប់បានចូលរួមសកម្មភាពចែក អំណោយ​ និងជួយសង្គមផងដែរ។

អ្វីដែលកាន់តែពិសេសនោះគឺ​ ម្ចាស់ផលិតកម្ម​ មហាហង្ស​ លោក​ អ៊ិន​ សុភិន​ និងតារាសម្តែងស្រី​ កញ្ញា​ លីលី​ ក៏បានកំពុង ស្វែងរកស្ត្រីសម្រាលកូន​ កាលពីម្សិលមិញ​ ដេីម្បីយកថវិកាមួយចំនួនទៅជួយ​ ដល់ស្ត្រីរងគ្រោះផងដែរ។

សូមជម្រាបផងដែរថា​ តារាសម្តែងមួយរូប​ ក្នុងរឿង​ “កាំបិតមុខ២”​ កញ្ញា​ លីលី​ កាលពីយប់មិញនេះ​ បានជួយស្ត្រីអនាថាម្នាក់​ បានឈឺពោះសម្រាលកូន​ នៅតាមដងផ្លូវត្រូវប្រជាពលរដ្ឋធ្វើដំណើរ​ នៅតាមដងផ្លូវ​ ឃើញហេតុការនេះបាននាំគ្នា ជួយសង្គ្រោះ​ បឋម បង្កឲ្យមានការភ្ញាក់ផ្អើល​ កាលពីវេលាម៉ោង១២យប់រំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី១៣​ ខែ មករា ឆ្នាំ២០១៩ស្ថិតនៅតាមបណ្តោយផ្លូវ ៣១៥កែង​ និងផ្លូវ៥១៦ ជាប់និងផ្សារធីខេ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។​ ភ្លាមៗ​នោះ​​ កញ្ញា​បានបើករថយន្តលុចស៊ីសស៊េរីទំនើប៣៣០មួយគ្រឿង​ មកឈប់ជួយសង្គ្រោះ​ ដោយមិនខ្លាចនិងរអើមនោះទេ​ ធ្វើប្រជាពលរដ្ឋក៏ដូចជា មហាជនជាច្រើនដែលបានមកឈប់មើល មានកាកោតសរសើ​ ទៅលើនារីវ័យរូបស្រស់នោះ ផងដែរ៕

Facebook Comments

To Top