អន្តរជាតិ

ក្រុមហ៊ុន Huawei បញ្ឈប់បុគ្គលិក ដែលត្រូវវចាប់ខ្លួននៅប៉ូឡូញ ពីបទចារកម្ម

បរទេស៖ តាមសេចក្តីរាយការណ៍ថ្មីមួយ ពីកាសែត UP បានឲ្យដឹងថា នៅថ្ងៃសៅរ៍សប្ដាហ៍នេះ ក្រុមហ៊ុនបច្ចេកវិទ្យាស្មាតហ្វូនខ្នាតយក្សចិន Huawei បានធ្វើការប្រកាសថា ក្រុមហ៊ុនបានបុគ្គលិក ជាជនជាតិចិនមួយរូប ដែលត្រូវគេចោទប្រកាន់ពីបទធ្វើការចារកម្ម នៅប្រទេសប៉ូឡូញ។

ក្រុមហ៊ុនផលិតទូរស័ព្ទដៃស្មាតហ្វូន មានមូលដ្ឋាននៅក្នុងទីក្រុងស៊ិនជិន ប្រទេសចិននេះ បាននិយាយផងដែរថា ការចោទប្រកាន់ ចំពោះបុគ្គលិកដែលគេមិនបញ្ជាក់ប្រាប់ឈ្មោះនោះ គឺជារឿងដាច់ដោយឡែក ពីក្រុមហ៊ុន Huawei។

យោងតាមប្រភពព័ត៌មាន ក្រុមហ៊ុន Huawei បាននិយាយបន្តទៀតថា “ទង្វើដែលធ្វើឲ្យមានការចោទប្រកាន់របស់គាត់នោះ គឺមិនមានជាប់ពាក់ព័ន្ធអ្វី ជាមួយនឹងក្រុមហ៊ុនឡើយ”។

រឿងរ៉ាវអាក្រក់ ដែលកំពុងស្ថិតនៅក្នុងមន្ទិលសង្ស័យនេះ បានធ្វើឲ្យក្រុមហ៊ុន Huawei មានកេរ្តិ៍អាក្រក់៕

ប្រែសម្រួល៖​ ប៉ាង កុង

Facebook Comments

To Top