អន្តរជាតិ

កូរ៉េខាងត្បូង​ និងជប៉ុនសហការគ្នា ស្តីពីបញ្ហាកូរ៉េខាងជើង បើទោះជាមានភាពតានតឹង កើនឡើង

បរទេស៖ មន្ត្រីចរចារ បស់ប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន ស្តីពីបញ្ហានុយក្លេអ៊ែ របស់ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បានធ្វើការផ្លាស់ប្តូរមតិយោបល់គ្នា និងបានចែករំលែកព័ត៌មានគ្នា ទៅវិញទៅមក បើទោះជាមានភាពតានតឹងកើនឡើង រវាងទីក្រុងសេអ៊ូល និងទីក្រុងតូក្យូក៏ដោយ។

ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយនាពេលថ្មីៗនេះថា លោក Lee Do-hoon មន្ត្រីតំណាងកូរ៉េខាងត្បូង ទទួលបន្ទុកកិច្ចការសន្តិភាព និងសន្តិសុខឧបទ្វីបកូរ៉េ និងលោក Kenji Kanasugi ប្រធានការិយាល័យកិច្ចការអាស៊ី និងអូសេអានី របស់ក្រសួងការបរទេសជប៉ុន បាននិយាយតាមទូរស័ព្ទ ពិភាក្សាអំពីជំនួបកំពូល ដ៏មានសក្តានុពល រវាងលោក គីម ជុងអ៊ុន និងនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្ស៊ូ អាបេ។

យោងតាមសេចក្តីរាយការណ៍ ភាគីទាំងពីរ បានចែករំលែកគ្នា អំពីការវាយតម្លៃស្ថានភាពបច្ចុប្បន្ន និងបានពិភាក្សាគ្នា ពីផ្លូវសហការគ្នា លើការលុបបំបាត់ចោលទាំងស្រុង នូវអាវុធនុយក្លេអ៊ែ លើឧបទ្វីបកូរ៉េ និងការបង្កើតឲ្យមាន របបសន្តិភាពអចិន្ត្រៃយ៍មួយ៕
ប្រែសម្រួល៖ ប៉ាង កុង

Facebook Comments

To Top