អន្តរជាតិ

 Update៖​ សង្ស័យលេចធ្លាយហ្គាស​ បង្កការផ្ទុះដ៏ខ្លាំងក្លាមួយ​ នៅកណ្ដាលក្រុងប៉ារីស​ របួសជាច្រើននាក់

ប៉ារីស៖​ ប៉ូលិសបានបញ្ជាក់ថា ការផ្ទុះដ៏ខ្លាំងក្លាមួយបានកើតឡើងនៅកណ្តាលក្រុងប៉ារីស​ កាលពីព្រឹកថ្ងៃសៅរ៍​ ហើយរបាយការណ៍ ជាច្រើនឲ្យដឹងថា មានមនុស្សជាច្រើនរងរបួស​ ខណៈដែលការលេចធ្លាយឧស្ម័ន​ ត្រូវបានគេជឿជាក់ថា​ ជាមូលហេតុបានបណ្តាលឱ្យមានករណីផ្ទុះនេះកើតឡើង។

ការផ្ទុះនេះបានកើតឡើងនៅ លើទីលាន​ Trevise បង្កឱ្យមានអគ្គីភ័យ​ និងភាពច្របូកច្របល់នៅតាមដងផ្លូវ​ ដែលនៅជិតគ្នានោះ​ ប៉ុន្ដែមិនទាន់មានអ្នកស្លាប់ត្រូវបរាយការណ៍នៅឡើយទេ។

រូបភាព​ និងវីដេអូដែលត្រូវបាន បង្ហោះតាមប្រព័ន្ធអនឡាញបានបង្ហាញពីផ្សែងខ្មួលខ្មាញ់ពេញមេឃ​ និងអណ្តាតភ្លើងដែលកំពុងលោតឡើងយឺតៗ ក្នុងអគារមួយ​ នៅកន្លែងកើតហេតុ។

សាក្សីនៅកន្លែងកើត ហេតុនិយាយថា​ មនុស្សជាច្រើននៅតែត្រូវការជំនួយ ផ្នែកវេជ្ជសាស្រ្ត​ ក្នុងនោះប៉ូលីស បានបញ្ជាក់ថា “ការផ្ទុះយ៉ាងខ្លាំង” ដែលបង្ខំមនុស្សម្នានៅឆ្ងាយពីតំបន់នេះ​ និងរកវិធីសម្រាប់រថយន្ត សង្គ្រោះបន្ទាន់​ ចូលជួយសង្គ្រះជីវិត មនុស្សរងរបួស៕

 

Facebook Comments

To Top