អន្តរជាតិ

​ សេដ្ឋកិច្ចអាមេរិក​ នឹងមិនធ្លាក់ចូលវិបត្ដិ​ នៅឆ្នាំ២០១៩នេះទេ​ បេីទោះកំពុងឈឺក្បាលរឿងបំណុលជាតិ

វ៉ាស៊ីនតោន៖​ លោក Jerome H. Powell ប្រធានសហព័ន្ធបម្រុង របស់សហរដ្ឋអាមេរិក (Fed) បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា​ សេដ្ឋកិច្ចរបស់អាមេរិក​ នឹងមិនធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច នៅឆ្នាំ២០១៩នេះទេ​ ទោះបីជាការព្យាករ ពីកំណើនសេដ្ឋកិច្ច បានធ្លាក់ចុះក៏ដោយ។

បើទោះបីជា មហាអំណាចពិភពលោកមួយនេះ ​កំពុងឈឺក្បាលជាមួយនឹងបញ្ហា បំណុលជាតិ កើនឡើងក្ដី​ លោក Powell បានថ្លែងក្នុងបទសម្ភាសន៍ មួយនៅក្លឹបសេដ្ឋកិច្ចរដ្ឋ ធានីវ៉ាស៊ីនតោនថា​ “មានសន្ទុះដ៏ល្អក្នុងឆ្នាំនេះ”។

ដើម្បីបរិយាយទស្សនៈ របស់លោក​ ចំពោះវិបត្តិសេដ្ឋកិច្ចលោក Powell បានពន្យល់ថាការធ្លាក់ចុះសេដ្ឋកិច្ចជាទូទៅបណ្តាលមកពីកត្តាពីរ​ គឺការកើនឡើងនៃអតិផរណា​ និងការផ្ទុះនៃបណ្ដុំទ្រព្យសម្បត្តិ ៕

ដោយ​ ឈូក​ បូរ៉ា

Facebook Comments

To Top