សុខភាព

៣នាទីមុនគេង ប្តី និងប្រពន្ធធ្វើឲ្យបាន ៤ចំណុចនេះ មិនងាយដើរដល់ផ្លូវបំបែកទេ

ខាងក្រោមនេះ ជាសកម្មភាពដែលអ្នកទាំងពីរ គួរតែធ្វើមុនពេលចូលគេង ដើម្បីបង្កើនមនោសញ្ចេតនា។ តើមានអ្វីខ្លះទៅ?

-មុនពេលចូលគេង អ្នកគួរតែពិភាក្សាគ្នាពីផែនការថា តើគួរតែទៅណាដើរលេង ក្នុងចុងសប្តាហ៍។ ការនិយាយគ្នាពីរឿងសប្បាយចិត្ត ទាំងនេះមុនចូលគេង នឹងអាចជួយធ្វើឲ្យអ្នកទាំងពីរ មានអារម្មណ៍ស្រស់ស្រាយ។

-អ្នកគួរតែដឹកដៃគ្នាចូលគេង ដោយមិនគួរគិតតែរវល់ការងារ ហើយចូលគេងរៀងខ្លួននោះទេ។ ការចូលគេងជាមួយគ្នា នឹងអាចធ្វើឲ្យអ្នកទាំងពីរកាន់តែស្រឡាញ់គ្នាខ្លាំងបាន។

-មុនពេលចូលគេង ក្នុងនាមជាស្វាមីអាច អង្អែរក្បាលរបស់ភរិយាថ្នមៗ ដើម្បីបង្ហាញពីក្តីស្រឡាញ់ របស់អ្នកចំពោះគេ។ ការធ្វើបែបនេះ នឹងអាចធ្វើឲ្យប្រពន្ធសប្បាយចិត្តបាន។

-អ្នកអាចនិយាយពាក្យ អរគុណចំពោះស្វាមីអ្នក ដោយអរគុណគេដែលបានរវល់ ពេញមួយថ្ងៃព្រោះតែគ្រួសារមួយនេះ។ ការនិយាយបែបនេះ នឹងអាចធ្វើឲ្យចិត្តរបស់ ស្វាមីអ្នកត្រជាក់ខ្លាំង ធ្វើឲ្យគេអាចបាត់នូវអារម្មណ៍ ស្មុគស្មាញទាំងឡាយបាន។ ដូចនេះ មុនចូលគេង អ្នកគួរតែធ្វើរឿងទាំងនេះដាក់គ្នា ដើម្បីអាចការពារមនោសញ្ចេតនាអ្នកបាន ៕

ប្រភព៖ www.health.com.kh

Facebook Comments

To Top