អន្តរជាតិ

ស្លាប់​ និងបាត់ខ្លួន​ ៥នាក់ក្នុងហេតុការណ៍ លិចទូក​នេសាទ នៅកូរ៉េខាងត្បូង

សេអ៊ូល៖​ មនុស្ស ៣នាក់ត្រូវបានគេអះអាងថា​ បានស្លាប់​ និង​ ២នាក់នៅតែបាត់ខ្លួន នៅក្នុងហេតុការណ៍លិចទូកនេសាទ​ នៅក្នុងដែនទឹកនៃឆ្នេរសមុទ្រភាគខាងត្បូង របស់ប្រទេសកូរ៉េខាងត្បូង នេះបើយោងតាមសេចក្តីរាយការណ៍ ​ពីប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកថ្ងៃសុក្រនេះ។

ទូកនេសាទទម្ងន់ ៩,៧៧តោន ដែលដឹកមនុស្ស ១៤នាក់ បានក្រឡាប់នៅក្នុងទឹកប្រហែល​ ៨០គីឡូម៉ែត្រខាងត្បូងកោះ Yokji នៅទីក្រុង Tongyeong ខេត្តហ្គឿងសាង​ ខាងត្បូងប្រហែលម៉ោង ៥ព្រឹកម៉ោង ក្នុងស្រុក (2000 GMT កាលពីថ្ងៃព្រហស្បតិ៍) ។

មនុស្ស ១៤នាក់ រួមមានមេបញ្ជាការទូកនេសាទ និងអ្នកនេសាទ ១២នាក់​ ប្រធានក្រុម​ និងពីរនាក់ទៀត ត្រូវបានរកឃើញដោយសន្លប់ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដែលអ្នកស្លាប់ទាំង​ ៣នាក់នេះបានស្លាប់៕
ដោយ៖​ ឈូក​ បូរ៉ា

Facebook Comments

To Top