ព័ត៌មានជាតិ

ស្លាប់២នាក់ ប្តីប្រពន្ធ ករណីបើករថយន្ត បុករថយន្តឈប់ស្ងៀម នៅស្រុកបាកាន

ពោធិ៍សាត់ ៖ ប្តីប្រពន្ធពីរនាក់ បានស្លាប់បាត់បង់ជីវិត នៅកន្លែងកើតហេតុ ​ករណី​រថយន្ត​ហ៊ីយ៉ាន់ដាយ មួយគ្រឿង បានបុក​រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ដែលកំពុងខូច ​ នៅចិញ្ចើមផ្លូវ​ស្ថិត ក្នុងភូមិស្វាយដូនកែវ ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ នៅ​វេលាម៉ោង១និង២០នាទី រំលងអាធ្រាតឆ្លងចូលថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២​០១៩។

​តាមរបសយការណ៍ របស់អធិការដ្ឋាន នគរបាលស្រុកបាកាន បានឲ្យដឹងថា ​រថយន្តម៉ាកហ៊ីយ៉ាន់ដាយ បើកបរពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ បានបុករថយន្តមួយគ្រឿងទៀត កំពុង​ខូច ​នៅលើចិញ្ចើមផ្លូវ​​ពេញទំហឹង បណ្តាលឲ្យពីរនាក់ ប្តីប្រពន្ធ​ស្លាប់ក្នុងរថយន្ត ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

របាយការណ៍ដដែល ក៏បានឲ្យដឹងទៀតថា សពទាំង២នាក់ប្តីប្រពន្ធ ​មានឈ្មោះ ខេង រ៉ា ភេទប្រុសអាយុ ៤១​ឆ្នាំ និងប្រពន្ធរបស់ខ្លួន រស់នៅភូមិរំលេច ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ រហូតមកដល់ពេលនេះ រថយន្តទាំង២គ្រឿង ត្រូវបាន​សមត្ថកិច្ច យកទៅរក្សាទុក នៅស្រុកស្រុកបាកាន ដើម្បីដោះស្រាយនៅពេលក្រោយ ។ ចំណែកសាកសពទាំងពីរ ត្រូវបានសាច់ញាតិ​ យកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ជា ប៊ុនធឿន

Facebook Comments

To Top