ព័ត៌មានជាតិ

សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើស និស្សិតចូលរៀនថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត !

ភ្នំពេញ ៖ យោងតាមការជូនដំណឹង របស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានឱ្យដឹងថា សាកលវិទ្យាល័យ ត្រូវការជ្រើសរើសនិស្សិត ឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅខែមករា ឆ្នាំ២០១៩ នេះ ! សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ។

ទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះ

អ្នកចុះឈ្មោះមុនថ្ងៃចូលរៀន នឹងបញ្ចុះតម្លៃ ២០០ដុល្លារ! ដោយឡែកអតីតនិស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងមន្រ្តីរាជការ បញ្ចុះតម្លៃជូន ៣០%

ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសដែលត្រូវជ្រើសរើសរួមមាន៖ ១)បច្ចេកវិទ្យាព័ត៌មាន, ២)វិទ្យាសាស្រ្តអប់រំ, ៣)បង្រៀនភាសាអង់គ្លេស, ៤)គ្រប់គ្រងណិជ្ជកម្ម, ៥)នីតិសាស្រ្ត, ៦)រដ្ឋបាលសាធារណៈ, ៧)ទំនាក់ទំនងអន្តរជាតិ, ៨)វិទ្យាសាស្រ្តនយោបាយ, ៩)គ្រប់គ្រងសណ្ឋាគារនិងទេសចរណ៍, ១០)ម៉ាឃីទីង និង ១១)ធនាគារនិងហិរញ្ញវត្ថុ។

ថ្នាក់បណ្ឌិត ឯកទេសដែលត្រូវជ្រើសរើសរួមមាន៖ ១)នីតិសាស្រ្ត, ២)វិទ្យាសាស្រ្តអប់រំ, ៣)សេដ្ឋកិច្ចកសិកម្ម, ៤)វិទ្យាសាស្រ្តសេដ្ឋកិច្ច, ៥)គ្រប់គ្រងពាណិជ្ជកម្ម, ៦)រដ្ឋបាលសាធារណៈ, ៧)ទំនាក់ទំនងអន្តរជាតិ និង ៨)វិទ្យាសាស្រ្តនយោបាយ ។

គូសបញ្ជាក់ថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បាននិងកំពុងបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ដែលជាថ្នាក់ដឹកនាំជាន់​ខ្ពស់ សាធារណៈជនទូទៅជាច្រើនដែលកំពុងបម្រើការងារក្នុងជួររាជរដ្ឋាភិបាល និងក្រុមហ៊ុន ស្ថាប័នឯកជននានា។ ជាពិសេស ក៏មាននិស្សិតបរទេសមកសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតផងដែរ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអ្នកសិក្សាទាំងអស់ មេត្តាអញ្ជើញមកចុះឈ្មោះចូលរៀនឱ្យបានឆាប់ ព្រោះកន្លែងមានកំណត់ ។

ព័ត៌មានលម្អិតទំនាក់ទំនងទូរស័ព្ទលេខ៖ ០១៥ ៧២ ០០ ៧២, ០១៧ ៧៩៩ ៨៨៩!

Facebook Comments

To Top