អន្តរជាតិ

លោក​ ម៉ាឌូរ៉ូ​ ស្បថចូល កាន់តំណែង ជាប្រធានាធិបតី ​វេណេស៊ុយអេឡា សម្រាប់អាណត្ដិ​ បន្ទាប់ ៦ឆ្នាំ

ការ៉ាកាស៖​ លោកប្រធានាធិបតី វេណេស៊ុយអេឡាលោក​ នីកូឡា​ ម៉ាឌូរ៉ូ (Nicolas Maduro) បានស្បថចូលកាន់តំណែង​ មុខតុលាការជាន់ខ្ពស់ (TSJ) ដើម្បីចាប់ផ្តើម អាណត្តិ ៦ឆ្នាំថ្មីរបស់លោក​ ស្របពេលកំពុងមានការរិះគន់ជាច្រើន។

លោកម៉ាឌូរ៉ូបានប្រាប់ប្រធាន TSJ លោក​ ម៉ៃខល​ ម៉ូណូណូ​ ថាលោកបានស្បថក្នុងនាម ប្រជាពលរដ្ឋវ៉េណេស៊ុយអេឡា​ ហើយថា លោកនឹងបំពេញ​ និងអនុវត្តន៍នូវអាណត្តិធម្មនុញ្ញទាំងអស់ ដើម្បីស្វែងរកការការពារឯករាជ្យភាព​ និងភាពសុចរិត របស់ប្រទេសជាតិ។

បន្ទាប់ពីពិធីបើកសម្ពោធ លោកប្រធានាធិបតី បាននិយាយថា​ ពិធីនេះគឺជាជំហានសន្តិភាពមួយ សម្រាប់ប្រទេស​ លោកប្រធានាធិបតី បានបន្ដថា “បដានេះមិនមែនជាកម្មសិទ្ធិ របស់ខ្ញុំទេបដានេះ ជាកម្មសិទ្ធិរបស់ប្រជាជន​ បះបោរ​ និងបដិវត្ដន៍​ របស់វ៉េណេស៊ុយអេឡា”៕ ដោយ​ ឈូក​ បូរ៉ា

Facebook Comments

To Top