នយោបាយ

លោក​ ជែម​ សុខ អះអាងថា​ សមរង្ស៊ី និយាយពីលោក​ កុក​ ស​ មេដឹកនាំ ​ជនជាតិ​ម៉ុង​តាញ៉ា ទទួលមរណភាព នៅអាមេរិក

ភ្នំពេញ​: លោក​ ជែម​ សុខ​ អ្នក​វិភាគ​សង្គម​ បានអះអាងថាលោក កុក ស នៃក្រុមម៉ុងតា​ញ៉ា នៅភូមិភាគកណ្ដាលនៃយៀកណាម​​ បានទទួលមរណភាពនៅរដ្ឋ North Carolina, USA ហើយលោក សមរង្ស៊ី បានសរសេរ​ ក្នុងបណ្តាញទំនាក់ទំនងសង្គម ធ្វីតធើរបស់លោក អំពីមរណភាពនេះ។

លោ​ ជែម​ សុខ​ បានសរសេរក្នុងទំព័រហ្វេសប៊ុកថា ក្នុងសំណេរក្នុងអាខោនធ្វីតធើរបស់លោក សមរង្ស៊ី លោកបានទទួលស្គាល់ថាពួកម៉ុងតាញ៉ា ជាពួកនៅភូមិភាគកណ្ដាលនៃយៀកណាមប្រាកដ។ លោក សមរង្ស៊ី បានសរសេរដូច្នេះថា  “1/6 I learnt of the death of my friend Kok Ksor with huge sadness. Kok Ksor was a great leader of the Degar, an oppressed indigenous people from the highlands of central Vietnam. The French call them the Montagnards.”, ។

បន្ទាប់មកលោក សមរង្ស៊ី ប្រឹងរម្លឹកដើម្បីយកខ្លួនគាត់ថា បានធ្វើត្រូវ នៅពេលគាត់បានចុះហត្ថលេខាជាមួយក្រុមលោក កុក ស នៅឆ្នាំ ២០១៣ លើអ្វីដែល សមរង្ស៊ី ប្រឹងនិយាយយកត្រូវថាក្រុម កុក ស ជាពួករស់នៅក្នុងដែនកម្ពុជា។ នេះជារឿងផ្ទុយពីការពិត ដែលពួកម៉ុងតាញ៉ា គឺជាពួករស់នៅឯដែនកណ្ដាលនៃយៀកណាម យើងនៅចងចាំ និងនៅតែឆ្ងល់ដដែលថាលោក សមរង្ស៊ី មាននយោបាយអាថិ៍កំបាំង អ្វីជាមួយពួកម៉ុងតាញ៉ា? …. ចម្ងល់នេះគេចទៅបាត់មិនបានទេ ព្រោះជារឿងទាក់ទងនឹងដំណើរលោក សមរង្ស៊ី ទៅកាន់ប្រទេសយៀកណាម៕

Facebook Comments

To Top