កីឡា

លើកនេះ Barcelona ហ៊ានឲ្យដល់ទៅ៥០លានផោន សម្រាប់ខ្សែប្រយុទ្ធ Chelseaម្នាក់

The Mirror នៃចក្រភពអង់គ្លេស ចេញផ្សាយនៅថ្ងៃសុក្រទី១១ ខែមករានេះ បានឲ្យដឹងថាក្លឹបBarcelona បានយល់ព្រម ក្នុងការផ្តល់សំណើ ជាទឹកប្រាក់មួយចំនួន ជាមួយនឹងថ្នូរការដោះដូរ យកខ្សែប្រយុទ្ធឆ្នើមWilliam របស់ក្លឹបតោខៀវChelsea។

ប្រភពដដែលបានជឿជាក់ថា ក្លឹបយក្សអេស្បាញមួយនេះ បានត្រៀមកញ្ចប់លុយ រហូតទៅដល់៥០លានសម្រាប់ កុងត្រាមួយនេះ នៅក្រោយពេល ដែលខ្លួនបានបរាជ័យ ក្នុងការទិញយកWillam អស់ពេល៣ដងរួចមកហើយ ។

កីឡាករដែលនឹងក្លាយទៅជាគោលដៅ ដោះដូរលើកនេះMalcomវ័យ២១ឆ្នាំ ដែលហាក់មិនសូវមាន ទំរង់លេងល្អ សោះក្រោយការផ្លាស់មកពី Bordeauជាមួយនឹង តម្លៃខ្លួនប្រមាណជា៣៨លានផោន ៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top