អន្តរជាតិ

រុស្ស៊ីថា ណាតូព្យាយាមប្រើប្រាស់ បញ្ហាសន្ធិសញ្ញានុយក្លេអ៊ែរ INF ដើម្បីលាក់បាំង វិបត្តិការងារផ្ទៃក្នុងរបស់ខ្លួន

មូស្គូ:ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសៅរ៍ ទី១២ ខែមករានេះ​ បានឲ្យដឹងថា អគ្គលេខាធិការ នៃអង្គការសន្ធិសញ្ញា អាត្លង់ទិចខាងជើង ឬហៅកាត់ថា ណាតូលោក Jens Stoltenberg បានថ្លែងថា ណាតូត្រៀមខ្លួនជាស្រេច ក្នុងការប្រើវិធានការយោធា ដើម្បីដោះស្រាយបញ្ហា នៃសន្ធិសញ្ញានុយក្លេអ៊ែរកម្រិតមធ្យម (INF) តាមពិតជាក់ស្តែង គ្រាន់តែមានបំណង ដើម្បីលប់បំបាត់ការយកចិត្តទុកដាក់ ពីវិបត្តិនៅក្នុងសម្ព័ន្ធភាព របស់ខ្លួនប៉ុណ្ណោះ។

ការប្រកាសអះអាងបែបនេះ ដែលត្រូវបានធ្វើឡើង ដោយលោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី កាលពីថ្ងៃសុក្រម្សិលមិញ ហើយលោកបានបញ្ជាក់ទៀតថា សេចក្តីថ្លែងការណ៍ របស់អគ្គលេខាធិការអង្គការណាតូ គ្រាន់តែជាការប៉ុនប៉ងមួយ ដើម្បីលើកឡើងពីការគំរាមកំហែង ដើម្បីលាក់បាំងទៅលើអ្វី ដែលមនុស្សគ្រប់គ្នាបានដឹងច្បាស់ អំពីបញ្ហាវិបត្តិដែលបានលេចឡើង ក្នុងសម្ព័ន្ធភាពរបស់ខ្លួន បន្ទាប់ពីការសំរេចចិត្ត របស់សហរដ្ឋអាមេរិក ក្នុងការដកចេញពីសន្ធិសញ្ញា INF ដែលចាំបាច់ សម្រាប់សន្តិសុខនៅអឺរ៉ុប និងសកលលោកនោះ។

លោក Stoltenberg បាននិយាយនៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះ ជាមួយភ្នាក់ងារព័ត៌មានន័រវេសថា ណាតូបានបង្ហាញដល់ប្រទេសរុស្ស៊ី នូវដំណោះស្រាយមួយ ដើម្បីដោះស្រាយការរំលោភបំពាន លើសន្ធិសញ្ញា INF នៅថ្ងៃទី២ខែកុម្ភៈ។ លោកបាននិយាយថា ណាតូបានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រើកម្លាំងប្រសិនបើរុស្ស៊ី នៅតែបន្តជ្រើស យកជម្រើសផ្សេងទៀត៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top