អន្តរជាតិ

រដ្ឋមន្ត្រី ទីស្តីការ គណៈរដ្ឋមន្ត្រីជប៉ុន បង្ហាញការសោកស្តាយ ចំពោះការថ្លែង របស់លោក មូន

បរទេស៖ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី ជប៉ុន លោក Yoshihide Suga នៅថ្ងៃសុក្រនេះ បានបង្ហាញនូវក្តីសោកស្តាយ ចំពោះការថ្លែង របស់ប្រធានាធិបតី កូរ៉េខាងត្បូង លោក មូន ជេអ៊ីន ស្តីពីបញ្ហាប្រវត្តិសាស្ត្រ ពាក់ព័ន្ធទៅនឹងការដាក់អាណានិគមរបស់ជប៉ុន ទៅលើប្រទេសកូរ៉េ។

យោងទៅតាមសេចក្តី រាយការណ៍ពីកាសែតកូរ៉េខាងត្បូង យុនហាប់ លោក Suga បានប្រាប់អ្នកសារព័ត៌មាន នៅក្នុងសន្និសីទកាសែតមួយថា ការថ្លែងរបស់លោក មូន នៅក្នុងសន្នសីទកាសែតឆ្នាំថ្មីរបស់លោក បានទម្លាក់ការរិះគន់ទៅលើរដ្ឋាភិបាលជប៉ុន ជុំវិញបង្ហាញប្រវត្តិសាស្ត្រ។

គួរបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក មូន ជេអ៊ីន បានស្នើឲ្យជប៉ុនមានឥរិយាបថឱនលំទោនខ្លាំងឡើង ចំពោះបញ្ហាប្រវត្តិសាស្ត្រ ពាក់ព័ន្ធទៅនឹងការដាក់អាណានិគមជប៉ុន ទៅលើឧបទ្វីបកូរ៉េ ចាប់ពីឆ្នាំ១៩១០ដល់ឆ្នាំ១៩៤៥ និងស្នើឲ្យទីក្រុងតូក្យូគោរព ចំពោះការសម្រេចរបស់តុលាការកូរ៉េខាងត្បូង ដែលបញ្ជាឲ្យក្រុមហ៊ុនជប៉ុន សងសំណងដល់ជនរងគ្រោះកូរ៉េខាងត្បូង ពីការឲ្យធ្វើការងារដោយបង្ខំ៕

ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top