អន្តរជាតិ

យន្តហោះខូច ធ្វើឲ្យរដ្ឋមន្រ្តីអាល្លឺម៉ង់ មិនអាចចាកចេញពីអាហ្វ្រិកបាន

បរទេស៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាល្លឺម៉ង់លោក Gerd Müllerបានជាប់គាំងនៅក្នុងទ្វីបអាហ្វ្រិកបន្ទាប់ពី យន្តហោះរបស់លោកបានខូច ដោយសារតែបញ្ហាបច្ចេកទេស។ នេះបើយោងតាមបណ្តាញទូរទស្សន៍ណាសា។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ បានឲ្យដឹងថា លោក Müllerដែលបានធ្វើដំណើរទៅ កាន់អាហ្វ្រិកខាងត្បូងនៅសប្តាហ៍នេះ សម្រាប់ដំណើរទស្សនកិច្ចជាផ្លូវការនោះ គឺមិនអាចចាកចេញពីប្រទេសម៉ាឡាវីកាលពីថ្ងៃចន្ទ ដោយសារតែបច្ចេកទេស នៅក្នុងយន្តហោះ Bombardier Global 5000 ។

លោករដ្ឋមន្ត្រី និងគណៈប្រតិភូ ត្រូវបានគេបង្ខំឱ្យប្តូរទៅជើងហោះហើរ ពាណិជ្ជកម្ មដើម្បីហោះហើរទៅប្រទេស Zambia ជាចំណតបន្ទាប់របស់ គណៈប្រតិភូ ប៉ុន្តែត្រូវបានជាប់គាំងនៅទីនោះចាប់តាំងពីពេលនោះមក ហើយក៏ត្រូវលុបចោល ការធ្វើដំណើរទៅប្រទេស Namibia៕

ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top