ព័ត៌មានជាតិ

មិនចង់ឲ្យមិត្តសម្លាញ់ លួចសង្សារ គួរតែអនុវត្តន៍តាមប្រការរឿង ៥នេះ

មានមិត្តសម្លាញ់មួយចំនួន នៅពេលដែលមើលឃើញសង្សារ ឬប្តីរបស់មិត្តភក្តិល្អ គេតែងតែមានចិត្តចង់ដណ្តើមជានិច្ច។ ដូចនេះ តើគួរតែធ្វើបែបណាទើប អាចការពារបានទៅ?

-នៅពេលដែលអ្នកស្រឡាញ់គ្នា អ្នកមិនគួរនាំសង្សារអ្នកទៅជួប នឹងមិត្តសម្លាញ់អ្នកឡើយ ជាពិសេស មិត្តសម្លាញ់ដែលមិនទាន់មានសង្សារ។ ម្យ៉ាងទៀត អ្នកក៏មិនគួរផ្អែមល្ហែមនៅមុខគេដែរ ព្រោះគេអាចច្រណែន ដោយចង់យកបុរសម្នាក់នេះ ធ្វើជាសង្សារ ហើយធ្វើជាប្តីផងដែរ។

-អ្នកក៏មិនគួរតែងតែសរសើរ និងនិយាយពីចំណុចវិជ្ជមានរបស់សង្សារ អ្នកនៅចំពោះមុខមិត្តសម្លាញ់នោះទេ ព្រោះបើគេស្តាប់លឺចំណុចល្អច្រើន ហើយឃើញអ្នកមានសុភមង្គល នោះគេនឹងអាចកើតមានគំនិតអាក្រក់ ដោយចង់ដណ្តើមពីអ្នក។ ដូចនេះ គេអាចប្រើគ្រប់មធ្យោបាយ ដើម្បីសម្រេចបាន ។

-នៅពេលដែលអ្នកណាត់ជួបគ្នា ក៏អ្នកមិនគួរនាំមិត្តសម្លាញ់អ្នកទៅជាមួយដែរ ព្រោះចុងក្រោយ អ្នកដែលនៅជាមួយសង្សារអ្នក មិនមែនជាអ្នកទេ តែបែរជាមិត្តសម្លាញ់អ្នកទៅវិញ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។

-នៅពេលដែលមិត្តសម្លាញ់ អ្នកកើតមានបញ្ហា អ្នកមិនគួរឲ្យមិត្តប្រុសអ្នកជួយឡើយ ព្រោះបើគេនៅជាមួយគ្នាច្រើន ទោះដំបូងមិនកើតមានស្នេហា ក៏ចុងក្រោយអាចកើតមានដែរ។ ដូចនេះ អ្នកគួរតែជួយដោយខ្លួនឯង ទើបមនោសញ្ចេតនាអ្នកមិនងាយបែកបាក់។

-នៅពេលដែលអ្នកឈ្លោះគ្នា អ្នកមិនគួររត់ទៅឲ្យមិត្តសម្លាញ់អ្នកជួយឡើយ ព្រោះមានគ្រោះថ្នាក់ខ្លាំងណាស់។ ការធ្វើបែបនេះ ប្រៀបដូចជាអ្នកទុកឱកាសឲ្យ គេអាចនៅជិតខ្លួនសង្សារអ្នកតែពីរនាក់ ។ ដូចនេះ ភ្លើងស្នេហ៍ នឹងអាចឆាបឆេះគ្រប់ពេល ជាមិនខានឡើយ ៕

ប្រភព៖ www.health.com.kh

Facebook Comments

To Top