ព័ត៌មានជាតិ

មន្ដ្រីនគរបាល២នាក់ ត្រូវបាននាយឧត្តមសេនីយ៍ នេត សាវឿន ដកស័ក្ដិ ខណៈល្មើសវិន័យ របស់កងកម្លាំង នគរបាលជាតិ

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញសេចក្ដីសម្រេច ដកស័ក្ដិមន្ដ្រីនគរបាល ចំនួន០២នាក់ ដែលល្មើសវិន័យ របស់កងកម្លាំងនគរបាលជាតិ ។

នេះបើយោងតាមសេចក្ដីសម្រេច របស់ដែលអង្គភាពមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ ។

នាយឧត្តមសេនីយ៍ នេត សាវឿន បានចេញសេចក្តី​ប្រកាស ដកស័ក្តិមន្ដ្រីនគរបាល ដែលត្រូវដាក់ពិន័យទាំង២នាក់នោះ ទី១៖អនុសេនីយ៍ឯក ពិន សុភ័ក្រ្ក មន្ដ្រីនៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ឲ្យមកនៅត្រឹមថ្នាក់អនុសេនីយ៍ទោ និងទី២៖អនុសេនីយ៍ឯក ស្រី វាសនា មន្ដ្រីនៃមន្ទីរប្រឆាំងគ្រឿងញៀន ឲ្យមកនៅត្រឹមថ្នាក់អនុសេនីយ៍ទោ ៕

Facebook Comments

To Top