ព័ត៌មានជាតិ

ទុស្សេចរន្តភ្លើង ធ្វើឲ្យឆេះផ្ទះ បណ្តាលឲ្យស្រ្តីស្លាប់ យ៉ាងអណោចអធម

ភ្នំពេញ ៖​ អគ្គិភ័យមួយបានកើតឡើង នៅ​វេលាម៉ោង​១យប់​រំលង​អធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែ​មករា ​ឆ្នាំ​២០១៩ ​ស្ថិត​នៅ​ភូមិ​អង្ក្រង ​សង្កាត់​ក្រាំង​ធ្នង់ ​ខណ្ឌ​សែនសុខ បណ្តាលស្ត្រីជាប្រពន្ធ បានស្លាប់យ៉ាងអណោចអធម ។

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះមាន​ឈ្មោះ​ តាំង​ លាងអ៊ី អាយុ​៣៦​ឆ្នាំ ​មុខរបរ​ជា​អាជីវករ​លក់​កាបូប ​នៅ​ផ្សារ​ឈូក​មាស ចំណែកបុរសប្ដីមាន​ឈ្មោះ​ ជ្រុន​ សិដា​ អាយុ​៤២ឆ្នាំ​​។

​តាមការរៀបរាប់ពីបុរស​ជា​ប្ដី ​​​បាន​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​ ប្រពន្ធ​របស់​គាត់​មិន​ស្រួល​ខ្លួន ​ហើយ​បាន​លេប​ថ្នាំ ​ដើម្បី​សម្រាក ​បន្ទាប់​ពី​មក​ពី​លក់​ដូរនៅផ្សារ​វិញ​ ហើយ​គាត់​ក៏​មិន​ហ៊ាន​រំខានដែរ ​ក៏​នាំ​កូន​ៗរបស់​គាត់​ទៅ​គេង​នៅ​បន្ទប់​ផ្សេង​ពីប្រពន្ធ​ ។ លុះ​ដល់​ម៉ោង​ជាងមួយ១រំលងអធ្រាត្រ គាត់​ឮ​សំឡេង​ដូច​មាន​វត្ថុ​អី្វ​ធ្លាក់ ​ហើយ​ធំ​​ក្លិនឈ្ងៀមទៀ​ត​ ភ្លាមនោះ រូបលោក​ក៏បាន​ដើរ​ចុះ​មក​មើល ​ស្រាប់​តែ​ឃើញ​បន្ទប់​ប្រពន្ធ របស់​​គាត់​មានភ្លើងឆេះ​យ៉ាង​សន្ធោសន្ធៅ​​ គាត់​ក៏​បាន​ស្រែក​ឲ្យ​គេ​ជួយ​ដែរ ​ប៉ុន្ដែ​មិន​អាច​ជួយ​បាន​ទេ​ ដោយ​សារ​តែ​ទ្វារ​ជាប់​គន្លឹះ​មិន​អាច​ដោះ​បាន​ រហូត​​ជិត​មួយ​ម៉ោង​ក្រោយមក ទើប​អាច​ដោះ​សោ​ចូល​បាន​ តែជា​អកុសល​ប្រពន្ធ​របស់​គាត់​ត្រូវ​បាន​អណ្ដាតភ្លើង​ឆាប​ឆេះ​ស្លាប់ខ្លោចមួយកំណាត់ខ្លួនបាត់​ទៅហើយ។

ក្រោយ​ពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញ​ បានធ្វើកោសល្យវិច័យ​ សាកសួរ និងស្រាវជ្រាវរកមូលហេតុ នៃការឆាបឆេះ​​នេះ​ ទើបដឹងថាគ្រោះអគ្គិភ័យ នេះបណ្ដាលមកពីទុស្សេខ្សែភ្លើង​ ៕

Facebook Comments

To Top