ព័ត៌មានជាតិ

តារាល្បីៗជាច្រើនរូប រំជួលចិត្តស្រក់ទឹកភ្នែក ក្នុងព្រឹតិ្តការណ៍ប្រគំតន្រ្ដីបៃតង នៅស្រុកសង្គមថ្មី ខេត្តព្រះវិហារ

ព្រះវិហារ៖ នាពេលកន្លងទៅនេះ ក្រុមហ៊ុន Camfone បានឧបត្ថមធំក្នុងព្រឹត្តិការណ៍ ប្រគំតន្ត្រីបៃតង នៅស្រុកសង្គមថ្មី ខេត្តព្រះវិហារ ក្នុងគោលដៅចូលរួម ផ្សព្វផ្សាយគាំទ្រ ការអភិរក្សព្រៃឈើ និងធនធានធម្មជាតិ នៅតំបន់ភ្នំត្នោត ក៏ដូចជាព្រៃឈើ និងធនធានធម្មជាតិ ទូទាំងប្រទេស ។

ព្រឹតិ្តការណ៍តន្រ្ដីបៃតងនេះ ត្រូវបានប្រគំឡើង ដោយមានការផ្ដួចផ្តើមដោយស្មត្រ័ចិត្តពីលោក តាំង គីមសួរ រួមជាមួយនឹង តារាល្បីៗ មានដូចជាលោក ពាក់មី, ឌីជេ ក្ដិប, ប៉ែន ចំរ៉ុង, Ploy, អាចារ្យធំ, ព្រមទាំងតារា ស្រីប្រុសល្បីៗជាច្រើនទៀត ដោយមានការ សហការជាមួយ ក្រសួងបរិស្ថាន ។

កម្មវិធីបៃតងនេះ ក៏មានគោលបំណង ប្រមូលមូលនិធិ ដើម្បីឧបត្ថមដល់លោក Ben Davis និងក្រុមគ្រួសារ ដើម្បីបន្តសកម្មភាព ការអភិរក្សព្រៃឈើ និងធនធានធម្មជាតិ ។

សូមបញ្ចាក់ផងដែរថា លោក Ben Davis បានចំណាយពេលវេលា អស់រយៈពេល ២៦ឆ្នាំ ក្នុងការចូលរួមជួយប្រជាជនក្រីក្រ កម្ពុជា ក្នុងសហគមន៍ មានដូចជាសាងសង់ អណ្ដូងទឹក បង្គន់អនាម័យ ជាពិសេសគឺការ ខិតខំប្រឹងប្រែង ការអភិរក្សព្រៃឈើ និងធនធានធម្មជាតិ ក្រោមពាក្យស្លោកថា មានព្រៃឈើ គឺមានជីវិត គ្មានព្រៃឈើ គឺគ្មានជីវិត។

ជាការ កត់សម្គាល់ក្នុងព្រឹតិ្តការណ៍ ដ៏ធំអស្ចារ្យមួយនោះ តារាស្រីប្រុសទាំងអស់ មានភាពរំជើបរំជួល រំភើប នឹងមាន មោទនភាពខ្លាំងរហូតស្រក់ទឹកភ្នែក ចេញពីចិត្តអួលដើមករ បន្ទាប់ពីបានឃើញ ការតស៊ូលះបង់ពេលវេលា កម្លាំងញើសឈាមទ្រព្យសម្បត្តិ ស្ដែងចេញពីស្រលាញ់ អភិរក្សព្រៃឈើ នឹងធនធានធម្មជាតិ ពិតៗរបស់ លោក Ben Davis នឹងក្រុមសកម្មជនអភិរក្សព្រៃឈើដទៃទៀត ។

តន្ត្រីបៃតង នេះអាចដំណើរការទៅបាន ដោយមានគាំទ្រឧបត្ថមពី ក្រសួងបរិស្ថាន និងបណ្ដាក្រុមហ៊ុន ឯកជនជាច្រើន ។ ជាក់ស្ដែង ក្រុមហ៊ុន Camfone ដែលជាក្រុមហ៊ុនផលិត និងចែកចាយទូរស័ព្ទម៉ាក CamFone ដែរជាអ្នកឧបត្ថមធំ បានផ្តល់ ជាទូរស័ព្ទដៃស្មាតហ្វូន CamFone Mega10 ចំនួន ៧គ្រឿង ដល់សកម្មជនអភិរក្សព្រៃឈើ និងធនធានធម្មជាតិចំនួន ៧នាក់ សម្រាប់ការប្រាស្រ័យទាក់ទង ក្នុងការបំពេញភារកិច្ចផ្សេងៗ ដើម្បីអភិរក្សព្រៃឈើ និងធនធានធម្មជាតិ។

សកម្មជនទាំង ៧រូបនោះ មានភាពសប្បាយសរសើរ ពេញចិត្តយ៉ាងខ្លាំងនឹង ថ្លែងអំនរគុណដល់ក្រុមហ៊ុន Camfone ដែរបានផ្តល់ការដូដ៏មានតម្លៃនេះ ។ ជាបទពិសោធន៏ នៃការប្រើប្រាស់ទូរស័ព្ទម៉ា CamFone សកម្មជនអភិរក្សព្រៃឈើបាន លើកសរសើរយ៉ាងខ្លាំងពី គុណភាពមានសេវាខ្លាំង អាចធ្វើការ ខលចេញចូលបានក្នុងព្រៃជ្រៅ និងប្រើប្រាស់ Internet ដោយគ្មានការរអាក់រអួល ។

គួររំលឹកផងដែរថា ស្មាតហ្វូន Mega 10 ជាទូរស័ព្វដៃ ថាមពលថ្មកាន់បានយូរ 3500 mAH នឹងមានលក្ខណៈពិសេស ដោះសោរ ដោយស្កេនមុខ ជាមួយកាមេរ៉ាថតស្អាតច្បាស់ 8MP+2MP/8MP អង្គចងចាំទំហំធំ 1GB RAM / 16GB ROM ជាពិសេស អាចប្រើស៊ីមកាត ២ ជាមួយ Internet 4G VOLTE និងមានកម្មវិធីកម្សាន្ត ដ៏សំបូរបែបផងដែរ ។

ជាចុងក្រោយក្រុមហ៊ុន Camfone សូមអំពានាវ ឲ្យបងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេសជួយស្រលាញ់គាំទ្រ ការអភិរក្សព្រៃឈើ និងធនធានធម្មជាតិទាំងអស់គ្នា មានព្រៃឈើមានជីវិត ។ គាំទ្រ Camfone គាំទ្រការអភិរក្សព្រៃឈើ នឹងធនធានធម្មជាតិ ៕

Facebook Comments

To Top