អន្តរជាតិ

ជប៉ុន​ ស្ដីបន្ទោសការចោទប្រកាន់ របស់កូរ៉េខាងត្បូង​ ចំពោះការឆ្លើយតប របស់តូក្យូ​ លើសេចក្ដីសម្រេចរបស់ តុលាការសេអ៊ូល

តូក្យូ៖​ រដ្ឋាភិបាលជប៉ុននៅថ្ងៃសុក្រនេះ​ បានបន្ទោសការចោទប្រកាន់ របស់លោកប្រធានាធិបតីកូរ៉េខាងត្បូង មូន​ ជេអ៊ីន​ ស្តីអំពីការឆ្លើយតប របស់ក្រុងតូក្យូ​ ចំពោះសេចក្តីសម្រេចរបស់តុលាការកំពូលរបស់ក្រុងសេអ៊ូល​ ស្តីពីពលកម្មសង្គ្រាម ជាមួយក្រុមហ៊ុនជប៉ុន។

លោក Yoshihide Suga ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រីបាននិយាយនៅក្នុងសន្និសីទ សារព័ត៌មានថា “ខ្លួនពិតជាគួរឱ្យសោកស្តាយណាស់ ដែលលោកប្រធានាធិបតី មូន បានព្យាយាមផ្លាស់ប្តូរការ ទទួលខុសត្រូវរបស់ប្រទេស កូរ៉េខាងត្បូងទៅកាន់ ប្រទេសជប៉ុន” ។

ក្រុងតូក្យូ​ និងសេអ៊ូល​ បានចូលរួមក្នុងជម្លោះដ៏តានតឹងមួយចាប់តាំង ពីខែតុលា​ នៅពេលដែលតុលាការជាន់ខ្ពស់ កូរ៉េខាងត្បូងបានបញ្ជាឱ្យ ក្រុមហ៊ុន Nippon Steel និង Sumitomo Metal Corp ទូទាត់សំណងដល់ ប្រជាជនកូរ៉េខាងត្បូងចំនួន ៤នាក់សម្រាប់ ពលកម្មសម័យសង្គ្រាមដែលមានការចេញ សេចក្ដីប្រកាសស្រដៀងគ្នាទៅនឹងក្រុមហ៊ុន Mitsubishi Heavy Industries Ltd.៕ ដោយ​ ឈូក​ បូរ៉ា

Facebook Comments

To Top