ព័ត៌មានជាតិ

កាន់តែពិសេស និងប្លែកជាងមុនទៀតហើយ!!! ការ៉េមខ្ទះក្ដៅហុយហុយរបស់ ស្វិន សិន ធ្វើឲ្យអតិថិជននឹកស្មានមិនដល់

ភ្នំពេញ៖ កាន់តែថ្មីសម្រាប់អ្នកនិយមការ៉េម ពីហាងការ៉េមស្វិន សិន (Swensen’s) ដ៏ល្បីឈ្មោះពីអាមេរិក បាននាំមកនូវការ៉េមកាន់តែប្លែក និងមិនធ្លាប់មានពីមុនមក នៅប្រទេសកម្ពុជានោះគឺការ៉េម Sizzling ដែលហៅជាភាសាខ្មែរថា ការ៉េមខ្ទះក្ដៅ បានមានវត្តមាននៅក្នុងហាងការ៉េម ស្វិន សិន គ្រប់សាខាទាំងអស់ ដោយកាលពេលថ្មីៗនេះ កំពុងតែទទួលបានចំណាប់អារម្មណ៍ យ៉ាងខ្លាំងពីមហាជនផងដែរ ។

អ្វីដែលប្លែកពីការ៉េមដទៃនោះ គឺថាវាជាការញុំាការ៉េម ក្នុងខ្ទះក្ដៅហុយហុយតែម្ដង បើរសជាតិវិញនោះធានាថា ឈ្ងុយឆ្ងាញ់ជាប់ចិត្ត។

អ្នកនាង ថា សុខាវត្តី គ្រូបង្វឹកប្រចាំហាងការ៉េម ស្វិន សិន ឲ្យដឹងថា “នេះជាលើកដំបូងហើយ សម្រាប់អ្នកនិយមញ៉ាំការ៉េម ក៏ដូចជាសម្រាប់អតិថិជន ទាំងអស់របស់ ស្វិន សិន ដែលបានញុំារសជាតិការ៉េមថ្មីមួយនេះ ហើយវាមាននៅហាងការ៉េម ស្វិន សិន តែមួយគត់ ។

អ្នកនាងបានបន្តថា ការ៉េមខ្ទះក្ដៅនេះ មានបីរសជាតិ រួមមាន៖ រសជាតិក្រូច ស្រ្ដរប៊ែរី និងរសជាតិសូកូឡា ដែលអតិថិជនអាចជ្រើសរើស តាមចំណង់ចំណូលចិត្តធ្វើឲ្យមាន បរិយាកាសរីករាយជាមួយនឹងក្រុមគ្រួសារ និងមិត្តភក្ដ័ជាដើម។

អ្នកស្រីបន្តទៀតថា ក្រៅពីនោះ សោភណ័ភាព និងការតុបតែងការ៉េមនេះ គឺគួរឲ្យទាក់ទាញគួរឲ្យ ចាប់អារម្មណ៍យ៉ាងខ្លាំង ។

អ្នកនាង សុខាវត្តី បានបញ្ជាក់ថា ការ៉េមនេះដាក់លើខ្ទះក្ដៅ ហើយនៅពេលដែលញុំាគឺ គេស្រោចជាមួយទឹកសស ដែលធ្វើឲ្យការ៉េមនេះពុះដូចទឹកពុះ និងមានផ្សែងហុយទៀតផង។ ជាពិសេសសម្រាប់ទឹក សស់សូកូឡាដែលកំពុងពុះ ហើយញុំាជាមួយការ៉េម វាពិតជាប្លែកមែនទែន ។

អ្នកស្រីថា “ដូច្នេះយើងមិនគួរខកខានឡើយ ក្នុងការមកសាកល្បងការ៉េមមួយនេះ ព្រោះផ្តល់ជូនក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។

កញ្ញា បូផា ជាអតិថិជនជាប្រចាំរបស់ ហាង ការ៉េម ស្វិនសិន បានឲ្យដឹងថា “គ្រាន់តែលឺថាមាន ការ៉េមលើខ្ទះក្តៅមែននោះ គាត់ពិតជាចង់សាករសជាតិថ្មីនេះ នាពេលឆាប់ៗខាងមុននេះ។នៅប្រទេសយើង មានតែ ហាង ការរ៉េម ស្វិនសិនទេដែលផ្តល់ជូន ប្រភេទការ៉េមក្តៅៗ ហុយៗ បែបនេះ ដែលពីមុនមកធ្លាប់មាន តែមានការ៉េមត្រជាក់” ។

សូមបញ្ជាក់ថា កាលពីឆ្នាំមុន ហាងការ៉េម ស្វិន សិន បានធ្វើឲ្យអតិថិជនកក្រើក ម្ដងហើយជាមួយនឹងការ៉េមថ្មីហៅថា ប៊ីងសូ ដែលមនុស្សគ្រប់គ្នាតែង និយាយមិនដាច់ពីមាត់ រហូតមកដល់ពេលនេះ ។

អ្នកនាង សុខាវត្តី បានបង្ហើបឲ្យដឹងថា ហាងការ៉េម សិ្វន សិន នឹងធ្វើឲ្យប្រជាជនកម្ពុជា ទទួលបាននូវបទសោធន៍ថ្មីៗ ជាច្រើនទៀត ជាមួយនឹងផលិតផលថ្មីរបស់ខ្លួន ដែលត្រៀមខ្លួនរួចរាល់ដើម្បី បម្រើជូនអតិថិជនក្នុងឆ្នាំ២០១៩ នៅក្នុងវិស័យការ៉េម និងបង្អែមមួយនេះ។

ស្វិនសិន ជាម៉ាកមួយក្នុងចំណោមម៉ាក ហាងអាហារទាំង៥រួមមាន៖ ដឹ ភីហ្សា ខមផេនី (The Pizza Company) ការ៉េម ដេរីឃ្វីន (Dairy Queen) កាហ្វ ខូសស្ដារ (Costa Coffee) នំដូហ្វណាត់ និងកាហ្វ គ្រីសស្ពី គ្រីម (Krispy Kreme) និងបាប៊ីឃ្យូ ផ្លាហ្សា (BAR B Q Plaza) ដែលទិញសិទ្ធិផ្ដាច់មុខ និងបើកដំណើរការក្នុងប្រទេសកម្ពុជា ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ដែលបច្ចុប្បន្នមាន ៥៧ហាង ៕

ដោយ៖ ធី លីថូ

Facebook Comments

To Top