អន្តរជាតិ

កងកម្លាំងចម្រុះ ដឹកនាំដោយអាមេរិកនិយាយថា ទើបចាប់ផ្តើមដកទ័ពចេញពីស៊ីរី

បរទេស៖មន្ត្រីនាំពាក្យកងកម្លាំងចម្រុះមួយរូប តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ឲ្យដឹង នៅថ្ងៃសុក្រនេះថា កងកម្លាំងចម្រុះដឹកនាំ ដោយសហរដ្ឋអាមេរិក ដែលប្រឆាំងក្រុមរដ្ឋឥស្លាមជ្រុលនិយម ទើបបានចាប់ផ្តើមដំណើរការដកទ័ព ចេញពីប្រទេសស៊ីរី។

លោកវរសេនីយ៍ឯក Sean Ryan បានមានប្រសាសន៍យ៉ាងដូច្នេះថា “កងកម្លាំងចម្រុះ ទើបបានចាប់ផ្តើមដំណើរការ ដកកងទ័ពរបស់យើង ចេញពីប្រទេសស៊ីរី ហើយដោយមានក្តីព្រួយបារម្ភ ចំពោះសន្តិសុខប្រតិបត្តិការនោះ យើងនឹងមិនពិភាក្សាពីពេលវេលាជាក់លាក់ ទីតាំង ឬក៏ចលនាកងទ័ពនោះទេ”។

គួរបញ្ជាក់ថា សេចក្តីប្រកាសរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីខែមុន ដែលលោកបានសម្រេចចិត្ត ដកកងទ័ពអាមេរិក ចំនួន២.០០០នាក់ បានធ្វើឲ្យសម្ពន្ធមិត្ត ដែលចូលរួមជាមួយទីក្រុងវ៉ាស៊ីនតោន ក្នុងសង្គ្រាម ប្រឆំាងក្រុមរដ្ឋឥស្លាមជ្រុលនិយម នៅប្រទេសស៊ីរី មានការភ្ញាក់ផ្អើល ចំណែកមន្ត្រីជាន់សហដ្ឋអាមេរិកនានា ក៏មានការស្លុតចិត្តផងដែរ៕
ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top