សុខភាព

អង្គុយសមាធិ​ ជួ​យឲ្យខួរក្បាល រហ័សរហួន

ក្រុមអ្នកស្រាវជ្រាវ នៃសាកលវិទ្យាល័យ ខេនទួគី សហរដ្ឋអាមេរិក បានធ្វើការស្រាវជ្រាវ ពីបញ្ហាធ្វើសមាធិ រកឃើញថា ការធ្វើសមាធិ អាចជួយផ្លាស់ប្តូរ រចនាសម្ព័ន្ធរបស់ខួរក្បាល និង ជួយឲ្យមានសមត្ថភាព ក្នុងការឆ្លើយតប និងធ្វើការងារកាន់តែឆាប់រហ័សឡើង ។

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ការធ្វើសមាធិជាប្រចាំ និងជួយឲ្យខួរក្បាល ផ្នែកខាងមុខកាន់ តែក្រាស់ឡើង ហើយខួរក្បាលផ្នែកនេះមានតួនាទីឆ្លើយតបនឹងអ្វី ដែលមកប៉ះទង្គិច។ ការអង្គុយសមាធិ និងជួយឲ្យកោសិកាខួរក្បាល តភ្ជាប់គ្នាបានល្អប្រសើរឡើង ។

ជាមួយគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវ បាននិយាយថា ក្នុងមួយថ្ងៃបន្ទាប់ពី បំពេញការងារ ពេញមួយថ្ងៃរួចមក អ្នកទាំងអស់គ្នាគួរតែ ចំណាយពេលប្រហែល ៥ ទៅ ១០ នាទីសម្រាប់ធ្វើសមាធិ ដើម្បីឲ្យមានអារម្មណ៍ ធូរស្រាលមកវិញ និងស្រលះខួរក្បាលបានល្អ៕
ដោយ៖ ហង់ ច័ន្ទសុបញ្ញា

Facebook Comments

To Top