ព័ត៌មានជាតិ

អគារស្នងការ នគរបាលរាជធានីភ្នំពេញថ្មី កម្ពស់៩ជាន់ បំពាក់បច្ចេកវិទ្យាទំនើប នឹងលេចចេញរូបរាងឡើង ក្នុងពេលឆាប់ៗខាងមុខនេះ

ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ បានថ្លែងថាអគារស្នងការដ្ឋាន នគរបាលជាតិថ្មី ត្រូវបានសិក្សា គម្រោងរួចរាល់ ដែលមានកម្ពស់៩ជាន់ និងមានការិយាល័យសម្រាប់ធ្វើការ សម្រាប់មន្ត្រីនគរបាលគ្រប់ផែនការ ព្រមទាំងបំពាក់បច្ចេកវិទ្យាទំនើប ដើម្បីតាមដានគ្រប់ហេតុការណ៍ នៅរាជធានីភ្នំពេញ ។ នេះបើយោងតាមការចេញផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ។

ក្នុងកិច្ចប្រជុំ ដោយផ្តោតទៅលើរបៀបវារៈសំខាន់ចំនួន២ធំៗ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ នេះ ឧត្តមសេនីយ៍ឯក ស ថេត ថា អគារស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញថ្មី គឺនៅទីតាំងចាស់ដដែល ដែលស្ថិតនៅតាមបណ្តោយផ្លូវ ៥៩៨ (ផ្លូវជាសុផារ៉ា) ពោលគឺមិនមានការផ្លាស់ប្តូរទៅណានោះទេ។ ចំពោះថវិកាសងសាង់ ឧត្តមសេនីយ៍ឯក ស ថេត មិនទាន់អាចបញ្ជាក់បានឡើយ។

ឧត្តមសេនីយ៍ឯក មានប្រសាសន៍ថា “ទី១-បង្កើតអនុគណៈកម្មាការគ្រប់គ្រងការសាងសង់អគារស្នងការនគរបាលរាជធានីភ្នំពេញថ្មីដែលនឹងមានកម្ពស់៩ជាន់មានការិយាល័យធ្វើការសម្រាប់មន្ត្រីនគរបាលគ្រប់ផែនការ បំពាក់បច្ចេកវិទ្យាទំនើប តាមដានគ្រប់ហេតុការណ៍ក្នុងរាជធានីភ្នំពេញ ព្រមទាំងមានចំណតយានយន្តត្រឹមត្រូវ។ ទី២-ត្រៀមរៀបចំសន្និបាតប្រចាំឆ្នាំដែលធ្វើឡើងនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩”៕

ដោយ ៖ អេង ប៊ូឆេង

Facebook Comments

To Top