ព័ត៌មានជាតិ

សិក្ខាកាមវគ្គការងាររដ្ឋបាល និងឋានលេខា (វគ្គពិសេស) នៃក្រសួងការពារជាតិ ចុះអនុវត្តជាក់ស្តែងនៅទីលាន លើមុខវិជ្ជាឋានលេខា

កំពង់ស្ពឺ៖ សិក្ខាកាមប្រមាណ១៥០នាក់ វគ្គបំប៉នការងាររដ្ឋបាន និងឋានលេខា (វគ្គពិសេស) សម្រាប់ឆ្នំ២០១៨ នៃក្រសួងការពារជាតិ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ បានចុះអនុវត្តជាក់ស្តែងលើទីលាន នៃមុខវិជ្ជាឋានលេខា ស្ថិតនៅតំបន់ភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនេះដែរ ឧត្ដមសេនីយ៍​ឯក​ ប៉ែន​ ផលពិសិដ្ឋ​ អគ្គលេខាធិការ​រង​ នៃក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មការ​ ដឹកនាំ​គ្រប់គ្រង​ការងារ​ហ្វឹកហ្វឺន​ អប់រំ​ចិត្ត​សាស្ត្រ​ សណ្តាប់​ធ្នាប់​ និងប្រចាំការ ក៏បានចុះជួបសំណេះសំណាល ជាមួយសិក្ខាកាម ក៏ដូចជាផ្តល់អនុសាសន៍ និងបទពិសោធន៍មួយចំនួន ដល់សិក្ខាកាមផងដែរ។

ឧត្តមសេនីយ៍ឯក ប៉ែន ផលពិសិដ្ឋ បានមានប្រសាសន៍ថា ថ្ងៃនេះលោកមានសេចក្តីរីករាយ ដែលបានចុះមកមើលផ្ទាល់ អំពីការអនុវត្តជាក់ស្តែងលើទីលាន មុខវិជ្ជាឋានលេខា ហើយក៏សូមសម្តែងការអបអរសាទរ ចំពោះលទ្ធផល ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងក្នុងការសិក្សាកន្លងមក ក៏ដូចនាពេលនេះ របស់សិក្ខាកាមទាំងអស់ ជាមួយគ្នានោះដែរ ក៏សូមឆ្លៀតពាំនាំការផ្តាំផ្ញើ ការសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ ជូនពោះបងប្អូនសិក្ខាកាមផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក ប៉ែន ផលពិសិដ្ឋ ក៏បានក្រើនរំលឹកឲ្យសិក្ខាកាមទាំងអស់ ត្រូវប្រកាន់ខ្ជាប់ឲ្យបាន នូវគុណធម៌ សីលធម៌ និងមនសិការស្នេហាជាតិមាតុភូមិ ដើម្បីឲ្យស័ក្តិសមជាកងយោធពលខេមរភូមិន្ទ ៕

 

 

 

Facebook Comments

To Top