ព័ត៌មានជាតិ

សម្ដេច​តេជោ​ ស្នើអ្នកសារព័ត៌មាន ឱ្យដើរតួនាទីជាកញ្ចក់ឆ្លុះសង្គម (មានវីដេអូ)

ភ្នំពេញ​៖ សម្ដេច​តេជោ​ ហ៊ុន​សែន​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ នៅថ្ងៃទី​១១ខែ​មករា​ឆ្នា ​២០១៩បានស្នើដល់អ្នកសារព័ត៌មាន គ្រប់រូបត្រូវធ្វើ ជាកញ្ចក់ឆ្លុះសង្គមនិងជាស្ពានចម្លង សាររវាងប្រជាពលរដ្ឋនិងរាជរដ្ឋាភិបាល។

សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយអ្នកសារព័ត៌មាន ក្នុងស្រុកប្រមាណជិត៥ពាន់នាក់ ជាលើកទី៣នាមជ្ឈមណ្ឌលកោះពេជ្រ។

សូមរំលឹកថា ​ជំនួបជាប្រវត្តិសាស្ត្រលើកដំបូង មិនធ្លាប់មានរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានិង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាមួយអ្នកសារព័ត៌មានក្នុងស្រុក បានធ្វើឡើងកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ខណៈជំនួបលើកទី២ បានធ្វើឡើងកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសន្និបាត កោះពេជ្រ៕

Facebook Comments

To Top