នយោបាយ

សម្ដេចតេជោ៖ ស្ថិរភាពនយោបាយកម្ពុជា ជាឱកាសមាសកំពុង ទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើន

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ស្ថិរភាពនយោបាយ និងសង្គមមានសុខសន្តិភាព ដែលនេះជាឱកាសមាស កំពុងទាក់ទាញភ្ញៀវទេសចរ និងពាណិជ្ជកម្មបរទេស យ៉ាងច្រើនមកទស្សនា និងវិនិយោគ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងធ្វើឲ្យប្រទេសជាតិ កាន់តែមានភាពរីកចម្រើន ។

យោងតាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់សម្ដេចតេជោ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ បានឲ្យដឹងថា ទោះបីរវល់ការងារប្រទេស ជាតិច្រើនយ៉ាងណាក្តី ក៏សម្ដេច និងភរិយាតែងតែនឹករលឹក ដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ជាពិសេសនៅពេលប្រទេសជាតិ មានសុខសន្តិភាព គឺសម្ដេចរំភើបរីករាយដែលបានឃើញ ពលរដ្ឋមានឱកាសកាន់តែច្រើនឡើងៗ ក្នុងការកសាងសង្គមគ្រួសារ ឲ្យមានជីវភាពរស់នៅកាន់តែល្អ ប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។

សម្ដេចបន្តថា “យើងទាំងអស់គ្នាបាន ឃើញច្បាស់ហើយថា ស្ថិរភាពនយោបាយ និងសង្គមជាមួយនឹង ឱកាសមាសនៅកម្ពុជា គឺកំពុងទាក់ទាញភ្ញៀវទេសចរ និងពាណិជ្ជករបរទេស យ៉ាងច្រើនមកទស្សនា និងវិនិយោគនៅប្រទេសយើង” ។

ក្នុងឱកាសនោះ សម្ដេចក៏អរគុណក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេសទាំងអស់ ដែលមានទំនុកចិត្តលើរាជរដ្ឋាភិបាល ហើយបានចូលរួមកសាង និងអភិវឌ្ឍន៍កម្ពុជាឲ្យ កាន់តែរីកចម្រើនទៅមុខ ៕

ដោយ៖ ធី លីថូ

Facebook Comments

To Top