ព័ត៌មានជាតិ

សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តី អញ្ជើញសំណេះសំណាល ជាមួយអ្នកសារព័ត៌មានក្នុងស្រុក ប្រមាណជិត៥ពាន់នាក់

ភ្នំពេញ៖ ពិធីជួបជុំ រវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយអ្នកសារព័ត៌មាន ក្នុងស្រុកប្រមានជិត៥ ពាន់នាក់ជាលើកទី៣ បានចាប់ផ្ដើមហើយនៅល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នាមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ។

សូមរំលឹកថា ​ជំនួបជាប្រវត្តិសាស្ត្រលើកដំបូង មិនធ្លាប់មានរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានិង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាមួយអ្នកសារព័ត៌មានក្នុងស្រុក បានធ្វើឡើងកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ខណៈជំនួបលើកទី២ បានធ្វើឡើងកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសន្និបាត កោះពេជ្រ៕

Facebook Comments

To Top