អន្តរជាតិ

លោក ដូណាល់ ត្រាំ ធ្វើដំណើរទៅកាន់ ព្រំដែន អំឡុងពេលរដ្ឋាភិបាល កំពុងបិទទ្វារ ដោយសារតែរឿងសង់ ជញ្ជាំងព្រំដែន

BBC៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមម្តងទៀតក្នុងការប្រកាសដាក់ប្រទេសឲ្យ ស្ថិតនៅក្នុងស្ថានភាពអាសន្ន ដើម្បីផ្តល់មូលនិធិដល់ការសាងសង់ ជញ្ជាំងព្រំដែនដោយគ្មានការ យល់ព្រមពីសភា។

យោងតាមសារព័ត៌មានBBC ចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ បានឲ្យដឹងថា លោក ដូណាល់ ត្រាំ បានប្រាប់ អ្នកយកព័ត៌មាននៅពេលដែល លោកបានធ្វើដំណើរទៅកាន់ព្រំដែនថា «ខ្ញុំមានសិទ្ធិពេញលេញក្នុងការប្រកាសដាក់ប្រទេសឲ្យស្ថិតនៅក្នុងស្ថានភាពអាសន្ន។ លោកក៏បាននិយាយផងដែរថា ប្រទេសម៉ិកស៊ិកនឹងបង់ប្រាក់ដោយប្រយោលចំពោះជញ្ជាំង»។

សូមជម្រាបផងដែរថា រដ្ឋាភិបាលអាមេរិក បានបិទទ្វារអស់រយៈពេល ២០ ថ្ងៃមកហើយ ដោយបន្សល់ទុកបុគ្គលិកប្រហែល ៨សែនាក់ គ្មានប្រាក់ខែ។

ជាមួយគ្នានោះដែរ លោក Trump បានបដិសេធមិនចុះហត្ថលេខាលើច្បាប់ ដើម្បីផ្តល់មូលនិធិ និងបើករដ្ឋាភិបាលឡើងវិញ ប្រសិនបើមិនរាប់បញ្ចូលថវិកាទាំង ៥,៧ពាន់លានដុល្លារ សម្រាប់របាំងនៅតាមបណ្តោយព្រំដែនអាម៉េរិកនិងម៉ិកស៊ិក។

មេដឹកនាំសាធារណរដ្ឋបានទទូចថា គណបក្សនេះឈរនៅពីក្រោយប្រធានាធិបតី ទោះបីជាសមាជិកសភាគណបក្សសាធារណរដ្ឋមួយចំនួនបាននិយាយគាំទ្រការបញ្ចប់ការបិទទ្វាររដ្ឋាភិបាលក៏ដោយ៕ ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top