អន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអាមេរិក អំពាវនាវឲ្យមានការទប់ស្កាត់ នូវឥទ្ធិពលទាំងឡាយ របស់អ៊ីរ៉ង់ទៅលើតំបន់មជ្ឈឹមបូព៍ា

Cairo: ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃសុក្រ ទី១១ ខែមករានេះបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកនឹងប្រើវិធីការទូតនិងធ្វើការ ជាមួយដៃគូទាំងឡាយរបស់ខ្លួនដើម្បី ទប់ស្កាត់រាល់ឥទ្ធិពលអ៊ីរ៉ង់នៅក្នុងតំបន់មជ្ឈឹមបូព៌ា។

លោក Pompeo បាននិយាយនៅក្នុងសុន្ទរកថា មួយនៅឯសាកលវិទ្យាល័យអាមេរិចនៅទីក្រុង Cairo ថាប្រជាជាតិនៅមជ្ឈឹមបូព៌ាមិនដែលរីករាយនឹងសន្តិសុខ រក្សាស្ថិរភាពសេដ្ឋកិច្ច ឬជំរុញក្តីសុបិន្ត របស់ប្រជាពលរដ្ឋរបស់ខ្លួនទេប្រសិនបើរបប របស់អ៊ីរ៉ង់នៅតែបន្តដំណើរទៅមុខ។

លោក Pompeo បាននិយាយថា រដ្ឋាភិបាលអាមេរិកកំពុងប្រឈមមុខទៅនឹងយុទ្ធនាការ បំផ្លាញនិងអស្ថិរភាពនៅក្នុងតំបន់និងនៅជុំវិញពិភពលោកដែលបណ្តាលមកពីអ៊ីរ៉ង់ ដោយសង្កត់ធ្ងន់ថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់បច្ចុប្បន្នស្ថិតក្នុង ចំណោមប្រវត្តិសាស្ត្រដ៏ខ្លាំងក្លាបំផុតហើយជឿជាក់ថាវានឹងនៅតែបន្តកាន់ តែតឹងរ៉ឹងឡើងរហូតដល់អ៊ីរ៉ង់ផ្លាស់ប្តូរ គោលនយោបាយរបស់ខ្លួនដែលព្យាយាមគំរាមកំហែង ដល់សហរដ្ឋអាមេរិកនិងសហគមន៍អន្តរជាតិ៕

ប្រែសម្រួល: ស៊ុនលី

Facebook Comments

To Top