អន្តរជាតិ

បារាំង បន្តរុករកក្រុម នាវិក២នាក់ ក្រោយធ្លាក់យន្តហោះ ប្រតិកម្ម Mirage 2000D

ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ថា កាលពីថ្ងៃព្រហស្បតិ៍ ការស្រាវជ្រាវរកសមាជិកនាវិក យន្តហោះចំនួន២នាក់ របស់យន្តហោះចម្បាំង Mirage 2000D នៅតែបន្ត ក្រោយពីបានធ្លាក់នៅតំបន់ភ្នំមួយ ដែលស្ថិតនៅភាគខាងកើតនៃប្រទេសបារាំង ។ លោកស្រី Florence Parly រដ្ឋមន្ត្រីក្រសួងការពារជាតិបារំាង បានថ្លែងឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ។

លោកស្រីបានបញ្ជាក់ថា “ប្រតិបត្តិការស្វែងរកកំពុងបន្ត … កងរាជអាវុធហត្ថសន្តិសុខស៊ីវិល ក្រុមពន្លត់អគ្គីភ័យ កងទ័ពស្រួចកំពុងធ្វើការយ៉ាងសកម្ម” ។

លោកស្រីបានបង្ហាញភាពមិនច្បាស់លាស់ អំពីជោគវាសនារបស់នាវិកពីរនាក់នោះ ។

លោកស្រី Parly បានប្រាប់នៅពេលជួបជុំគ្នាមួយ នៅឯការិយាល័យសិក្សាជាតិ និងអវកាស (Onera) នៅប៉ែកខាងត្បូងក្រុងប៉ារីសថា “ភាពមិនច្បាស់លាស់ជាច្រើននៅតែមាន ហើយនៅតែមានចម្ងល់ជាច្រើន នៅឡើយហេតុដូច្នេះ ហើយបានជាអាទិភាព គឺត្រូវដឹងពីជោគវាសនារបស់នាវិកទាំងនោះ” ។

គេបានដឹងថា យន្តហោះចម្បាំង Mirage 2000D របស់បារាំង បានបាត់ខ្លួនពីរ៉ាដាកាលពីថ្ងៃពុធ ខណៈពេលកំពុងហោះហើរលើភ្នំជូរ៉ា នៅជិតព្រំដែនប្រទេសស្វីស ដែលជាផ្នែកមួយ នៃការហ្វឹកហាត់ហ្វឹកហាត់ជាប្រចាំ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top