សុខភាព

បន្សាបជាតិនីកូទីន​ ពីក្នុងរាងកាយក្រោយជក់បារី ដោយគ្រាន់តែទទួលទានអាហារ និងភេសជ្ជៈទាំងនេះ

មនុស្សជាច្រើនគិតថា អ្នកផលិតថ្នាំជក់បានបន្ថែមជាតិនីកូទីន ដោយចេតនាចូលទៅក្នុង ផលិតផលរបស់ពួកគេ។ ប៉ុន្តែតាមពិតទៅជាតិនីកូទីន គឺជាថ្នាំសំលាប់សត្វល្អិតដែលត្រូវបាន ប្រើប្រាស់ ដោយអ្នកដាំថ្នាំជក់ ដើម្បីបំពុលសត្វល្អិត និងសត្វតូចៗដទៃទៀត ដែលស៊ីស្លឹកថ្នាំជក់។ ទោះជាយ៉ាងណា វាបង្កផលប៉ះពាល់អាក្រក់ ដូចគ្នាចំពោះសុខភាពមនុស្ស ។

ជាតិនីកូទីន គឺជាសារធាតុគីមីគ្រោះថ្នាក់បំផុតមួយ ចំពោះសុខភាពក្នុងចំណោម សារធាតុគីមីច្រើនជាង ៤ ពាន់ប្រភេទដែលអ្នកជក់បារីបានស្រូបចូល។ ការស្រូបយកនូវសារធាតុនេះ បង្កឲ្យកើតមានជំងឺគួរឲ្យ ព្រួយបារម្ភជាច្រើនប្រភេទ រួមបញ្ចូលទាំង ជំងឺ​រលាកទងសួតរ៉ាំរ៉ៃ, ជំងឺហឺត និងជំងឺមហារីកសួត។ ប៉ុន្តែកុំបារម្ភ! អ្នកអាចបន្សាបឬកាត់បន្ថយជាតិ នីកូទីនបានដោយ គ្រាន់តែទទួលទានអាហារ និងភេសជ្ជៈដែលបង្ហាញខាងក្រោមនេះ ៖

១.ទឹកក្រូចស្រស់៖ ទឹកក្រូចស្រស់ ជាភេសជ្ជៈដ៏មានប្រសិទ្ធិភាពខ្ពស់បំផុតមួយ ជួយកម្ចាត់ជាតិនីកូទីន ចេញពីក្នុងរាងកាយ។ ដូច្នេះចូរទទួលទាន ទឹកក្រូចស្រស់ឲ្យបានជាប្រចាំ។

២.ផ្កាខាត់ណាខៀវ៖ អ្នកអាចកាត់បន្ថយកម្រិតនៃ ជាតិនីកូទីនក្នុងរាងកាយ បានយ៉ាងមានប្រសិទ្ធិភាព ដោយគ្រាន់តែទទួល ទាន ផ្កាខាត់ណាខៀវ។បន្លែនេះមានផ្ទុកសម្បូរទៅដោយ វីតាមីន B និងវីតាមីន C ហើយជួយបំពេញបន្ថែមនូវវីតាមីន C ដែលអ្នកបានបាត់បង់នៅពេលជក់បារី។ លើសពីនេះទៅទៀត វីតាមីន C គឺជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដ៏មានឥទ្ធិពលបំផុតមួយ ប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរី ក៏ដូចជាជាតិពុលក្នុង រាងកាយទាំងមូលផងដែរ។

៣.ទឹកការ៉ុតស្រស់៖ ជាតិនីកូទីន នៅពេលស្រូបចូលអាចជ្រាបដល់ខួរក្បាល, ប្រព័ន្ធសសៃឈាម និងស្ថិតក្នុងរាងកាយរបស់អ្នករយៈ ពេល ៣ ថ្ងៃ ធ្វើឲ្យខូចខាត់ដល់ស្បែកថែមទៀត។ ទោះជាយ៉ាងណា ទឹកការ៉ុតអាចជួយទប់ស្កាត់ ប្រឆាំងនឹងផលប៉ះពាល់ អវិជ្ជមាននេះបានយ៉ាងប្រសើរ! ទឹកការ៉ុតស្រស់មានផ្ទុកសម្បូរ ទៅដោយសារធាតុចិញ្ចឹមសំខាន់ៗដូចជា វីតាមីន A, C, K និង B ដែលជួយកម្ចាត់ជាតិនីកូទីន ចេញពីក្នុងរាងកាយ។

៤.ទឹក៖ ទឹកធម្មតា អាចជួយកម្ចាត់ ឬបន្សាបសឹងតែគ្រប់ប្រភេទ នៃជាតិពុលគ្រោះថ្នាក់ និងសារធាតុគីមីចេញពីក្នុងរាងកាយ រួមបញ្ចូលទាំងជាតិនីកូទីន។ សារធាតុគីមីនីកូទីន គឺងាយនឹងរលាយក្នុងទឹក ដូច្នេះចូរទទួលទានទឹកឱ្យបានពី ៨ ទៅ ៩ កែវក្នុងមួយថ្ងៃ៕

ប្រភព៖ www.health.com.kh

Facebook Comments

To Top