ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី ស្នើភាគីពាក់ព័ន្ធពិភាក្សាគ្នា ឈានទៅបង្កើតច្បាប់គ្រប់គ្រង ឧក្រិដ្ឋកម្មព័ត៌មាននិងព័ត៌មានក្លែងក្លាយ (មានវីដេអូ)

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា ក្នុងជំនួបជាមួយក្រុមអ្នកសារព័ត៌មានជាលើកទី៣ នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នេះ បានស្នើឲ្យគ្រប់ភាគី ពាក់ព័ន្ធពិភាក្សាគ្នា ឈានទៅដល់ការបង្កើតច្បាប់គ្រប់គ្រង ឧក្រិដ្ឋកម្មព័ត៌មាននិងព័ត៌មានក្លែងក្លាយ ព្រោះបញ្ហានេះកើតឡើងស្ទើរតែគ្រប់ប្រទេសក្នុងពិភពលោក មិនមែនតែកម្ពុជាទេ។

សម្តេចបន្តថា “ឧក្រិដ្ឋកម្មព័ត៌មាន ព័ត៌មានក្លែងក្លាយ មានស្ទើរគ្រប់ប្រទេស ។ ស្នើឲ្យពិភាក្សាលើបញ្ហានេះ។ តែគេនឹងរិះគន់យើងរបបផ្តាច់ការ”។

ក្នុងឱកាសនោះសម្តេចក៏លើកឡើងពីការធ្វើវិសោធនកម្មច្បាប់ស្តីពីព័ត៌មានផងដែរ ខណៈរបបសិទ្ធទទួលព័ត៌មានកំពុងធ្វើ ៕

Facebook Comments

To Top