នយោបាយ

នាយករដ្ឋមន្រ្តី៖ អ្នកខ្លះជិតងាប់ហើយ មកបន់ឲ្យខ្ញុំងាប់ទៅវិញ (មានវីដេអូ)

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា ក្នុងជំនួបជាមួយក្រុមអ្នកសារព័ត៌មានជាលើកទី៣ នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នេះថា អតីតមេបក្សប្រឆាំងជិតស្លាប់ខ្លួនឯងហើយ បែរជាមកបន់ឲ្យសម្តេចឆាប់ស្លាប់ទៅវិញ។

ក្នុងជំនួបជាលើកទី៣នេះ សម្តេចបានប្រកាសកាន់អំណាចរហូតដល់ឆ្នាំ២០២៨ ហើយថា បើអតីតមេបក្សប្រឆាំងបន់ឲ្យសម្តេចឆាប់ស្លាប់ នោះនឹងបន្តកាន់អំណាច ជាច្រើនឆ្នាំលើសពីនេះទៀត។

សម្តេចបញ្ជាក់ថា “កាន់អំណាច២០២៨ ខ្លួនឯងជិតងាប់តើកៗហើយ មកបន់ឯងឲ្យងាប់ នៅទីបំផុតឲ្យវាងាប់ទៅ”៕

Facebook Comments

To Top