សុខភាព

ជំងឺស្រឡទែន ឆ្លងតាមវិធីណា?

ជំងឺស្រឡទែន ត្រូវបានរីករាលដាលដូចគ្នា ​នឹងជំងឺផ្តាសាយ តាមរយៈដំណក់ទឹកមាត់ ដែលអាចប៉ះពាល់ ហឺត ឬលើផ្ទៃអាកាស ហើយនិងការឆ្លងចូល ទៅក្នុងមាត់ ឬច្រមុះ។

កូនក្មេងអាចឆ្លងជំងឺនេះ ពីរបីថ្ងៃ មុនពេលរោគសញ្ញា លេចឡើង និងរយៈពេលពីរបីថ្ងៃក្រោយ រោគសញ្ញាកើតមាន។
ក្នុងអំឡុងពេលនេះ វាមានសារៈសំខាន់ណាស់ ក្នុងការទប់ស្កាត់ការឆ្លងរាលដាល ដល់អ្នកដទៃ ជាពិសេសក្មេងជំទង់ និងមនុស្សពេញវ័យ ដែលមិនត្រូវបាន ចាក់វ៉ាក់សាំង។

ប្រសិនបើអ្នកមានជំងឺ ស្រឡទែន អ្នកអាចជួយការពារ កុំឲ្យវារីករាលដាលដោយ ៖
1. ជាទៀងទាត់ លាងដៃ ជាមួយសាប៊ូ
2. ប្រើ និងយកក្រដាស ទប់មាត់ ពេលអ្នកកណ្តាស់
3. ជៀសវាង ការទៅសាលារៀន ឬធ្វើការ យ៉ាងហោចណាស់ ៥ ថ្ងៃ បន្ទាប់ពីរោគសញ្ញារបស់អ្នក បានវិវត្តដំបូង៕
ដោយ៖ ហង់ ច័ន្ទសុបញ្ញា

Facebook Comments

To Top