ព័ត៌មានជាតិ

ខ្វះជាតិស្ករ អាចបង្កជាផលវិបាក ឬគ្រោះថ្នាក់អ្វីខ្លះទៅ?

ប្រភពថាមពលដ៏សំខាន់​ របស់រាងកាយ គឺជាជាតិស្ករ ដែលយើងអាចទទួលបាន ភាគច្រើនមកពីចំណីអាហារ ដែលយើងបរិភោគ។ ការខ្វះជាតិស្ករក្នុងឈាម គឺជាបញ្ហាសុខភាព ដែលគេកម្រជួបប្រទះ ចំពោះអ្នកដែលមានសុខភាពធម្មតា តែភាគច្រើន កើតលើអ្នកដែលកំពុង ព្យាបាលជំងឺទឹកនោមផ្អែម ។

ទោះជាយ៉ាងណា វាអាចមាន លក្ខខណ្ឌផ្សេងគ្នាជាច្រើន តែកម្រណាស់ ដែលអាចបណ្តាលអោយ ជាតិស្ករក្នុងឈាមទាប ចំពោះអ្នកដែលមិនមានជំងឺទឹកនោមផ្អែម។

បើសិនជាអ្នក មានរោគសញ្ញានៃការខ្វះជាតិស្ករ ហើយមិនបានព្យាបាល អ្នកអាចនឹងសន្លប់បាត់បង់ស្មារតីបាន។ នោះដោយសារតែខួរក្បាលរបស់អ្នក ត្រូវការជាតិស្ករ ដើម្បីដំណើរការបានត្រឹមត្រូវ។ ផលវិបាកនៃការមិនបាន ព្យាបាលអោយបានទាន់ពេល អាចមានដូចជា ៖
• ប្រកាច់
• ការសន្លប់បាត់បង់ស្មារតី
• អាចធ្វើអោយស្លាប់ ជាពិសេស ចំពោះអ្នកដែលមាន ជំងឺទឹកនោមផ្អែម។

ម្យ៉ាងវិញទៀត ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម អ្នកត្រូវប្រុងប្រយ័ត្ន ដោយមិនអោយការព្យាបាលជ្រុល រហូតដល់ធ្វើអោយជាតិស្ករ ក្នុងឈាមចុះទាបពេកនោះទេ។

តែប្រសិនបើអ្នក បណ្តាលអោយកម្រិតជាតិស្ករ ក្នុងឈាមកើនឡើងខ្ពស់ពេក នេះក៏អាចនាំអោយមានគ្រោះថ្នាក់ និងអាចបណ្តាលខូចខាត ដល់សរសៃប្រសាទ សរសៃឈាម និងសរីរាង្គផ្សេងគ្នារបស់អ្នកផងដែរ ៕

ប្រភព៖ www.health.com.kh

Facebook Comments

To Top