អន្តរជាតិ

កោះតៃវ៉ាន់ នឹងតែងតាំងអតីតប្រធាន បក្សកាន់អំណាច​ ធ្វើជានាយករដ្ឋមន្ត្រីថ្មី

តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ថា កោះតៃវ៉ាន់ នឹងធ្វើការតែងតាំងអតីតប្រធាន គណបក្សឯករាជ្យដែលកំពុង កាន់អំណាចឱ្យធ្វើជានាយករដ្ឋមន្រ្តីថ្មី ។
ប្រព័ន្ធផ្សព្វផ្សាយផ្លូវការមួយ ដែលបានរាយការណ៍ នៅថ្ងៃសុក្រទី១១ ខែមករានេះ បានឲ្យដឹងដូច្នេះ ដែលបញ្ជាក់មួយថ្ងៃ បន្ទាប់ពីលោក William Lai ដែលកំពុងកាន់តំណែងនេះបានថ្លែងថា លោកបានលាលែងជាមួយ គណៈរដ្ឋមន្ត្រីទាំងមូល ដើម្បីឆ្លើយតបទៅនឹងការបរាជ័យ ក្នុងការបោះឆ្នោតនៅក្នុងស្រុក ។

គួរបញ្ជាក់ថា ការបរាជ័យក្នុងការ បោះឆ្នោតនៅក្នុងខែវិច្ឆិកា បានបង្ហាញនូវបញ្ហាប្រឈមដ៏ធំមួយ ចំពោះលោកស្រីប្រធានាធិបតី Tsai Ing-wen ដែលបានស្ថិតនៅក្រោម ការរិះគន់ជាច្រើន ដែលជារបៀបវារៈមួយ សម្រាប់ការកំណែទម្រង់របស់ខ្លួន ខណៈដែលកំពុងប្រឈមនឹង ការគំរាមកំហែងជាថ្មីពីប្រទេសចិន ដែលចាត់ទុកថាកោះតៃវ៉ាន់ ជារបស់ខ្លួននោះ ។

ទីភ្នាក់ងារព័ត៌មានកណ្តាលរដ្ឋ បានរាយការណ៍នៅព្រឹកថ្ងៃសុក្រនេះ ដោយបានដកស្រង់ប្រភព មិនច្បាស់លាស់ថា លោកស្រី Tsai នឹងតែងតាំងលោក Su Tseng-chang ជាអតីតប្រធានគណបក្ស អភិវឌ្ឍន៍ប្រជាធិបតេយ្យ (DPP) ចំនួន២អាណត្តិ ។

ប្រភពបានឲ្យដឹងទៀតថា ការតែងតាំងរបស់លោក Su នឹងធ្វើតាមការលាលែងរបស់លោក Lai ដែលជានាយករដ្ឋមន្ត្រីទី២ ដែលត្រូវលាចេញពីតំណែង ចាប់តាំងពីលោកស្រី Tsai បានឡើងកាន់តំណែងក្នុងឆ្នាំ ២០១៦ ។ នេះជាការអនុវត្តតាម ស្តង់ដារនៅកោះតៃវ៉ាន់ ដើម្បីឱ្យមេដឹកនាំទាំងឡាយត្រូវ ចាកចេញនៅពេលគណបក្ស របស់ពួកគេបរាជ័យក្នុងការបោះឆ្នោត ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top