អន្តរជាតិ

អាមេរិក និងអ៊ីស្រាអែល បង្ហាញក្តីព្រួយបារម្ភ ជុំវិញរឿងក្រុមហ៊ុន ទូរគមនាគមន៍ ចិន

បរទេស៖ មន្ត្រីអាមេរិកមួយរូប បាននិយាយថា ទីប្រឹក្សាសន្តិសុខជាតិ សហរដ្ឋអាមេរិក លោក John Bolton បានលើកឡើងពីក្តីព្រួយបារម្ភ របស់សហរដ្ឋអាមេរិក ស្តីពីការប្រើប្រាស់សម្ភារៈទូរគមនាគមន៍ ចិន ក្នុងវិស័យដ៏រសើប នៅក្នុងអំឡុងជំនួបចុងសប្ដាហ៍ ជាមួយនាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu។

មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូប ដែលដឹងលម្អិត អំពីកិច្ចពិភាក្សាគ្នានោះ បាននិយាយប្រាប់ដូច្នេះថា “យើងទាំងអស់គ្នាមានក្តីព្រួយ បារម្ភ អំពីការលួចយកកម្មសិទ្ធិបញ្ញា និងអំពីក្រុមហ៊ុនទូរគមនាគមន៍ ចិន ដែលប្រទេសចិនកំពុងតែប្រើប្រាស់ សម្រាប់គោលបំណងប្រមូលយកការសម្ងាត់”។

គួរបញ្ជាក់ថា រដ្ឋបាលរបស់លោក ត្រាំ បានចាត់វិធានការ ជាបន្តបន្ទាប់មួយ ដែលមានគោលដៅទប់ស្កាត់ការជ្រៀង ចូលទីផ្សារ ធ្វើឡើងដោយក្រុមហ៊ុនចិន Huawei Technologies Cos Ltd និង ZTE Corp ដែលជាក្រុមហ៊ុនទាំងពីរ នៅក្នុងចំណោមក្រុមហ៊ុនផលិតសម្ភារៈប្រព័ន្ធដ៏ធំបំផុតរបស់ចិន៕ ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top