តារា

តារាទឹកភ្នែក លី ច័ន្ទសីហា ប្រកាសថា ខ្លួនលះលែងប្តីជាង១ឆ្នាំហើយ

ភ្នំពេញ ៖ តារាសម្តែងបង្ហូរទឹកភ្នែក ដែលល្បីល្បាញខ្លាំងជាង១០មុន មានឪពុកឈ្មោះ លី សុជន ដែលជាផលិតករមួយ រូបដែរនោះ បានប្រកាស នៅក្នុងថ្ងៃខួបកំណើតកូនស្រី១ឆ្នាំ កាលពីរាត្រីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ថា ខ្លួនបានលះលែងប្តីជាង១ឆ្នាំមកហើយ ។

ក្រោយការលែងជាង១ឆ្នាំ រហូតដល់ឡើងតុលាការនោះ មិនដឹងជាមានមូលហេតុអ្វីបានអ្នកនាង ទើបទម្លាយអាថ៌កំបាំងចំ ថ្ងៃខួបកំណើតកូនស្រីទៅវិញ។

ក្នុងថ្ងៃកំណើតកូនស្រី ក្នុងវ័យ១ខួបនោះ បានធ្វើឡើងនៅភោជនីយដ្ឋានមួយកន្លែង តាមបណ្តោយផ្លូវព្រះមុនីវង្ស ក្បែរស្តុបបូកគោ មានការចូលរួមពីសិល្បករល្បីៗ និងមិត្តជិតដិតជាច្រើន ប៉ុន្តែនាឱកាសនោះ បែរជាមិនឃើញប្តីរបស់ខ្លួនទៅវិញ ទើបកើតជាចម្ងល់សួរនាំគ្រប់គ្នាទៅ លី ច័ន្ទសីហា ។

តារាស្រីចាប់អាជីពសិល្បៈតាំងពីកុមារភាព ក៏បានលើកបង្ហាញពីមុខរបរអាជីពសម្អាងការនាង បានសហការជាមួយបងប្អូន លក់ដីឡត៍ម្តុំភ្នំរាបផងដែរ ។

មេម៉ាយក្មេងខ្ចីរូបនេះ បញ្ជាក់ប្រាប់អ្នកព័ត៌មាន នាថ្ងៃខួបកំណើតកូនស្រីថា “ខ្ញុំបានបែកបាក់ប្តីជាង១ឆ្នាំ ដោយសារហេតុផលកែប្រែលែង បានតាំងពីពពោះ៥ខែ ហើយអតីតស្វាមីគេក៏មានប្រពន្ធ មានកូនក្នុងពោះ៦ខែផងដែរ។ ខ្ញុំមិនចង់បើកកកាយរឿងស្នេហា អតីតកាល គ្មានស្រីណាចង់ ហើយរីករាយចិញ្ចឹមកូនមួយនេះ ដោយបែកគ្នាចេញដោយតុលាការ អីចឹងសុំតែកូនមកចិញ្ចឹមទេ” ៕

Facebook Comments

To Top