អន្តរជាតិ

លោក អាបេ នឹងបំពេញទស្សនកិច្ច នៅអង់គ្លេស និងហូឡង់ ដើម្បីពិភាក្សាបញ្ហាពាណិជ្ជកម្ម

តូក្យូ៖ រដ្ឋាភិបាលជប៉ុន បានឲ្យដឹងនៅថ្ងៃអង្គារនេះថា នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ នឹងធ្វើទស្សនកិច្ច នៅប្រទេសហូឡង់ និងអង់គ្លេស ក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សា លើបញ្ហានានា ដែលរួមមានទំនាក់ទំនង ពាណិជ្ជកម្មរវាងជប៉ុន និងសហភាពអឺរ៉ុប ក៏ដូចជាកិច្ចព្រមព្រៀង របស់ចក្រភពអង់គ្លេស ដើម្បីចាកចេញពីប្លុកនេះ។

លោកអាបេ នឹងចាប់ផ្តើមធ្វើដំណើរ រយៈពេល៣ថ្ងៃ នៅថ្ងៃពុធ នៅទីក្រុង Rotterdam ដោយ លោកនឹងជួបជាមួយ នាយករដ្ឋមន្ត្រី ប្រទេសហូឡង់ Mark Rutte មុនពេលកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី រវាងជប៉ុន និងអឺរ៉ុប ចូលជាធរមាននៅខែក្រោយ ។

បន្ទាប់ពីបានមកដល់ទីក្រុងឡុង នៅថ្ងៃព្រហស្បតិ៍ លោកអាបេ ត្រូវបានគេរំពឹងថា នឹងស្នើសុំលោកនាយករដ្ឋមន្រ្តី អង់គ្លេស ដើម្បីធានាថា ការចាកចេញរបស់ អង់គ្លេស ពីសហភាពអឺរ៉ុប នៅក្នុងខែមីនា នឹងមិនប៉ះពាល់ ដល់ក្រុមហ៊ុនជប៉ុន ដែលកំពុងប្រតិបត្តិការ នៅក្នុងប្រទេសនោះទេ ៕

ដោយ៖ ឈូក បូរ៉ា

Facebook Comments

To Top