ព័ត៌មានជាតិ

លោក យន្ត មីន ដាក់កំណត់តឹងរ៉ឹង ឲ្យពលរដ្ឋអនុវត្តច្បាប់ ដើម្បីស្ដារមុខមាត់ខេត្ត

ភ្នំពេញ ៖ ក្រោយពីទទួលបាន អនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃបុណ្យសមុទ្រ ទី១៦ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅ នៅខេត្តកោះកុង លោកយន្ត មីន អភិបាលព្រះសីហនុ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩នេះ បានដាក់បញ្ញត្តិ៤ចំណុចសំខាន់ៗ ដើម្បីឲ្យពលរដ្ឋអនុវត្តច្បាប់ឲ្យបានម៉ត់ចត់ ដើម្បីស្ដាមុខមាត់ខេត្តឡើងវិញ។

យោងតាមបណ្ដាញសង្គមហ្វេសប៊ុក របស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ នេះ បានឲ្យដឹងថា បញ្ញត្តិ៤សំខាន់ដើម្បីឲ្យមន្ត្រីក្រោមបង្គាប់ ឲ្យអនុវត្តច្បាប់ឲ្យបានម៉ត់ចត់នោះរួមមាន ៖ ១- មន្ត្រីនគរបាលមាន សមត្ថកិច្ចទាំងអស់ ត្រូវពង្រឹងការត្រួតពិនិត្យ ច្បាប់ចរាចរណ៍ផ្លូវគោក ផ្លូវទឹក ឡើងវិញ ដោយដាក់ពិន័យតាមច្បាប់ ចំពោះជនណា ដែលប្រព្រឹត្តល្មើសនឹងច្បាប់ បើកបរដោយគ្មានប័ណ្ណបើកបរ បើកបរលើសល្បឿនកំណត់ មិនគោរពផ្លាកសញ្ញា និងភ្លើងសញ្ញាចរាចរណ៍ ព្រមទាំងវ៉ាជែងគ្មានសណ្តាប់ធ្នាប់ , ២- ត្រួតពិនិត្យលើអ្នកបើកបរ លប់បំបាត់នូវរាល់ការបើកបរ ដោយសេពគ្រឿងស្រវឹង និងគ្រឿងញៀន ដោយដាក់ទោសតាមច្បាប់កំណត់ , ៣- ត្រួតពិនិត្យសណ្តាប់ធ្នាប់សាធារណៈ ដើម្បីរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេសជនខិលខូច ដែលប្រើប្រាស់អាវុធជាតិផ្ទុះខុសច្បាប់ និង៤- ត្រួតពិនិត្យរាល់រថយន្តដឹកទំនិញ ជៀសវាងការដឹកលើសទម្ងន់នាំឲ្យខូចផ្លូវ និងស្ទះចរាចរណ៍ក្នុងក្រុង និងទីប្រជុំជន៕
ដោយ៖ នឿត សម្ផស្ស

Facebook Comments

To Top