កីឡា

រកឃើញជើងឯក Tiger Street Football Festival 2019 ប្រចាំមណ្ឌលក្រុងព្រះសីហនុ

ព្រះសីហនុ៖​ ការប្រកួតបាល់ទាត់ ហ្វូតសាល ពានរង្វាន់ Tiger Street Football Festival 2019 ក្រុមបាល់ទាត់ ស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ A គ្រងតំណែងជើងឯក ប្រចាំមណ្ឌលព្រះសីហនុ ក្រោយពីយកឈ្នះ លើក្រុមបាល់ទាត់ ហ្វូតសាល Vlilla Vedici ក្នុងលទ្ធផល៦-១ នៅវគ្គផ្តាច់ព្រ័ត្រ នាយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩ ។

ការប្រកួតយ៉ាងស្វិតស្វាញ រយៈពេល២ថ្ងៃពេញ នៅមណ្ឌលព្រះសីហនុ ដោយមានក្រុមចូលរួម ដល់ទៅ៥៤ក្រុម។ ដោយឡែកនៅវគ្គផ្ដាច់ព្រ័ត្រ កាន់តែស្វិតស្វាញថែមទៀត ដោយក្រុមខ្លាំង ស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ A បានធ្វើឲ្យក្រុមចំណូលថ្មី ក្រុមបាល់ទាត់ Vlilla Vedici បានត្រឹមជើងឯករង នៅមណ្ឌលមុន ឈានមកដល់ វគ្គផ្ដាច់ព្រ័ត្រនេះ ក្រុមស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ A ឈ្នះលើក្រុមយុវជន សាលាខេត្តព្រះសីហនុ ក្នុងលទ្ធផល ៤-០ ចំណែកក្រុមបាល់ទាត់ Vlilla Vedici បានយកឈ្នះ លើក្រុមយុវជន កំពង់ផែនB វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ ខណៈក្រុមយុវជន សាលាខេត្តព្រះសីហនុ យកឈ្នះលើក្រុមយុវជន កំពង់ផែនB ក្នុងលទ្ធផល ២ – ១ ទើបធ្វើឲ្យក្រុមយុវជន សាលាខេត្តព្រះសីហនុ អាចទទួលបាន ចំណាត់ថ្នាក់លេខ៣។

សម្រាប់រង្វាន់ក្រុមជើងឯក នៅមណ្ឌលខេត្តព្រះសីហនុ គឺ ក្រុមស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ A ទទួលបានប្រាក់រង្វាន់ ១៥០០ដុល្លារ ក្រុមជើងឯករង បានទៅលើក្រុមក្រុមបាល់ទាត់ Vlilla Vedici ប្រាក់រង្វាន់១០០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមយុវជន សាលាខេត្តព្រះសីហនុ ប្រាក់រង្វាន់៥០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៤ បានទៅលើក្រុមយុវជន កំពង់ផែនB ប្រាក់រង្វាន់ ២០០ដុល្លារ។

ដោយឡែក ក្រុមចំណាត់ថ្នាក់លេខ៥ គឺក្រុម OSAHKHO FC និងក្រុមចំណាត់ថ្នាក់ លេខ៦ គឺ ក្រុម Hurricane A ក៏មានសិទ្ធិ ចូលប្រកួតថ្នាក់ជាតិ នៅរាជធានីភ្នំពេញ ដូចក្រុមលេខ១ ដល់លេខ៦ដែរ។ ក្រោយពីបញ្ចប់ការប្រកួត ក៏មានការប្រគំតន្ត្រី ដោយមានការចូលរួម ពីសំណាក់ កំពូលតារាចម្រៀងល្បីៗ ជាច្រើនរូបក្នុងប្រទេសកម្ពុជា រួមមានលោក ខេមរៈ សិរីមន្ត សុគុន្ធ និសា ពេជ្រ សោភា នីកូ បាច់ គីមមួយ និងឌីជេ Maily ។ ហើយតារាចម្រៀងទាំងអស់ បានលើកយកសុទ្ធសឹង ជាបទញ៉ាក់កន្ត្រាក់អារម្មណ៍ ជាហេតុធ្វើឲ្យ អ្នកគាំទ្រ នៅព្រះសីហនុ សប្បាយរីករាយ និងរាំកម្សាន្ត ទៅតាមចង្វាក់ភ្លេង យ៉ាងសប្បាយរីករាយ គ្រប់គ្នាពេញមុខឆាកតន្រ្តី។

ការប្រកួតជម្រុះក្នុងកម្មវិធី Tiger street Football Festival 2019 នឹងធ្វើឡើង នៅមណ្ឌលបន្ទាប់គឺ ខេត្តតាកែវនៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០១៩ នៅផ្សារបុរីរស្មី ទីរួមខេត្តតាកែវ។ដូច្នេះសូមកុំភ្លេចចូលរួមទស្សនា ការប្រកួតជម្រុះ នៅខេត្តតាកែវ ឲ្យបានច្រើនកុះករ៕

ស្រាបៀរថៃហ្គ័រជាស្រាបៀរ ដែលមានគុណភាពខ្ពស់ លំដាប់ថ្នាក់អន្តរជាតិ មានដើមកំណើត តាំងពីឆ្នាំ១៩៣២ នៅប្រទេសសិង្ហបុរី និងមានលក់ នៅច្រើនជាង៧០ប្រទេស នៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រ ឈ្នះពានរង្វាន់ លំដាប់ថ្នាក់អន្តរជាតិ ច្រើនជាង៤០មេដាយ ផ្នែករសជាតិ និងគុណភាព។

សូមចូលទៅកាន់ ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH (សូមរីករាយទទួលទានស្រាបៀរ Tiger® ដោយការទទួលខុសត្រូវ)

Facebook Comments

To Top